សិល្បៈ

សិល្បករជាច្រើនរូប ចូលរួមជាថវិកាជួយព្យាបាលជំងឺមហារីកដំណាក់កាលទី៣ របស់តារាស្រី អេង វ៉ាណង ដែលកំពុងខ្វះខាតខ្លាំង

BY
srey nuch
June 27, 2023

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលពេញក្នុងបណ្ដាញសង្គមរបស់ តារាសម្ដែងស្រី ​អ្នកនាង អេង វ៉ាណង ដែលធ្លាប់តែមានរូបសម្រស់ស្រស់ស្អាត តែពេលនេះបែរជាមើលលែងចង់ស្គាល់​ ខណៈតារាសម្ដែងរូបនេះ ស្ថិតក្នុងស្ថានភាពជំងឺដ៏កាចសាហាវធ្ងន់ធ្ងរខ្លាំង នៃជំងឺមហារីកសុដន់ដំណាក់កាលទី៣ កំពុងខ្វះលទ្ធភាពព្យាបាល និងមានបន្ទុកចិញ្ចឹមកូនតូចៗចំនួន ៣នាក់ទៀតផង។

បន្ទាប់ពីបានមើលឃើញនូវទុក្ខលំបាកយ៉ាងខ្លាំងរបស់ តារាសម្តែងអ្នកនាង អេង វ៉ាណង ក៏មានសិល្បករ-សិល្បការនីជាច្រើនរូប និងបុគ្គលដែលមានឥទ្ធពលក្នុងបណ្ដាញសង្គមជាច្រើនផ្សេងទៀត បានចូលរួមឧបត្ថម្ភថវិកា ទៅតាមសទ្ធា ដើម្បីជួយសង្គ្រោះជីវិតដ៏លំបាកនេះ ថែមទាំងជូនពរឱ្យតារាសម្តែង អ្នកនាង អេង វ៉ាណង ឆាប់ជាសះស្បើយពីជំងឺផងដែរ។ ក្នុងនោះតាមរយៈគណនីហ្វេសប៊ុករបស់តារាសម្តែងលោក សាវិន ហ្វីលីព បានសរសេររៀបរាប់ថា៖​«សូមជួយគាត់ម្នាក់១ដុល្លារផង!គាត់អស់លទ្ធភាពហើយ បរិច្ចាគទៅ ABA 081 700999 ENG VANORNG អាសូរណាស់! តារាស្រី អេង វ៉ាណង កំពុងមានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ គាត់ធ្លាប់រួមការងារជាមួយខ្ញុំកាលពីបួនឆ្នាំមុន។ គាត់ស្លូតណាស់ទោះបីផលិតករខ្លះថតហើយមិនអោយលុយគាត់ក៏គាត់មិនហ៊ានទារគេដែរ។ ជូនពរឆាប់ជា» ៕

Share This Post: