សិល្បៈ

មិនធម្មតាទេ! បេក្ខជនរូបសង្ហា បកស្រាយបទ «Your Man» សំឡេងល្អខ្លាំងទាក់ទាញចិត្តCoach ទាំង៤ សរសើរមិនដាច់ពីមាត់

BY
srey nuch
July 3, 2023

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដែលមានអ្នកទស្សនារាប់ម៉ឺននាក់នោះ បានឈានមកដល់សប្ដាហ៍ទី៥ហើយ ក្នុងនោះឃើញមានបេក្ខជន ដែលជាកំលោះសង្ហាមួយរូប មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកខាងចម្រៀង ដែលមានសមត្ថភាពមិនធម្មតា បកស្រាយបទចម្រៀង «Your Man» បានយ៉ាងពីរោះ សំឡេងល្អ រហូតទាក់ចិត្តCoach គោះប៊ូតុងយកទាំង ៤រូបតែម្ដង កំពុងផ្ទុះការគាំទ្រខ្លាំងក្នុងបណ្ដាញសង្គម។

បេក្ខជន ស៊រ ស៊ីណារ៉ាត់ អាយុ ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ ដែលជាអ្នកច្រៀងនៅផាប់មួយកន្លែង បានដាក់ពាក្យចូលមកប្រឡងចម្រៀង The Voice Cambodia ដើម្បីសម្រេចក្ដីស្រមៃ ឈានជើងទៅដណ្ដើមពានរង្វាន់ក្នុងរដូវកាលទី៣នេះផងដែរ។ បេក្ខជនរូបនេះ បានលើកយកបទ «Your Man» ដែលអាចនិយាយបានថា មានទេពកោសល្យ និងសមត្ថកិច្ចខ្លាំង មិនងាយមានបេក្ខជនណា ដែលហ៊ានលើកយកបទប្រភេទនេះយកមកច្រៀងនោះទេ ហើយថែមទាំងធ្វើបានយ៉ាងល្អ ច្រៀងពីរោះរហូត​Coachទាំង ៤រូប សរសើរមិនដាច់ពីមាត់តែម្ដង។ ចង់ដឹងថា តើបេក្ខជន ស៊រ ស៊ីណារ៉ាត់ ដែលមានសមត្ថភាពខ្លាំងនោះ នឹងជ្រើសរើស ​Coachរូបណា ធ្វើជាគ្រូបង្វឹក សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: