សិល្បៈ

អរជំនួស! តារាស្រី សឿ សុធារ៉ា ទទួលបានអំណោយពី ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានផ្ដល់ជាថវិកា និងម៉ូតូសម្រាប់កូនៗជិះទៅរៀន

BY
srey nuch
July 11, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់អតីតតារាសម្តែងស្រីមួយរូប ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គឺតារាស្រី សឿ សុធារ៉ា ដោយនៅមុននេះបន្តិច អ្នកនាងបានបង្ហោះសារថ្លែងអំណរអរគុណ ដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះអំណោយជាម៉ូតូ សម្រាប់កូនៗជិះទៅរៀន និងថវិកាដល់រូបអ្នកនាង។

តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ តារាស្រី សឿ សុធារ៉ា បានសរសេររៀបរាប់ដោយក្ដីរំភើបរីករាយយ៉ាងដូច្នេះថា៖ «ម៉ូតូ HONDA កក់ក្តៅម្ល៉េះកូន សូមកូនស្រីស្ងួនអោយម៉ាក់ជិះផង ម៉ាក់ជិះពីក្រោយ អោបចង្កេះកូន កក់ក្តៅណាស់ស្ងួន ហើយកិត្តិយសណាស់ថ្លៃ។ កូនហើយចៅៗ សូមថ្លែងអរគុណណាស់ ដល់លោកពុករដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះអំណោយនិងថវិកាដែលផ្តល់អោយកូន និងចៅៗ ដែលផុសចេញពីដួងចិត្តប្រណីមេត្តាពិត »។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលជួបអ្នកនាង សឿ សុធារ៉ា ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបានបាត់បង់ម្ដាយជាទីស្រលាញ់ និងបានផ្តល់ថវិកាសម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗផងដែរ ៕

Share This Post: