សិល្បៈ

ប្រពន្ធនាយពាក់មី ចូលសង្គ្រោះបន្ទាន់ ក្រោយព្យួរសេរ៉ូមអោយសាច់ស នៅគ្លីនិកមួយកន្លែងនៅម្តុំផ្សារថ្មី

BY
srey nuch
August 4, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពែកមី បានជួបទុក្ខធំ ដែលប្រពន្ធជាទីស្រលាញ់របស់លោកឈ្មោះ ​ជា សុធីម ហៅ ​ច្រិប ត្រូវបានសង្គ្រោះបន្ទាន់នៅបន្ទប់ICU អស់រយៈពេល ២ថ្ងៃហើយ បន្ទាប់ពីលោកស្រី បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែង «S88 Beauty» ផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមរយៈខ្លឹមសារក្នុងគណនីហ្វេសប៊ុករបស់ នាយ ពែកមី បានសរសេររៀបរាប់យ៉ាងស្រពាប់ស្រពោនដូច្នេះថា៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមអោយសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty នៅថ្ងៃពុធ ទី០២ ម៉ោង១រសៀល តើម្ចាស់ S88 Beauty ទាំង១៣សាខា ជានរណា?»

បើយោងតាមកំណត់ហេតុបិទទីតាំងរបស់លោក វង្ស បញ្ញវន្ត ជាអ្នកធ្វើកំណត់ហេតុ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖០០នាទី យើង ទីមុនិន ព្រះរាជអាជ្ញារង បានធ្វើការបិទទីតាំងយីហោ អេស ៨៨ ប៊ីយូធីផ្សារធំថ្មី នៅចំណុចផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។

ដោយទីតាំងខាងលើនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល និងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់​នៅមន្ទីពេទ្យកាល់ម៉ែត្រ ៕

Share This Post: