សិល្បៈ

នាយ ពែកមី ប្រកាសថា ស្គាល់មុខម្ចាស់ហាងកែសម្ភស្ស «S88 Beauty»ហើយ កុំគេចវេស ចូលមកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម

BY
srey nuch
August 4, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពែកមី នៅមុននេះបន្តិច បានឱ្យដឹងថា លោក បានស្គាល់មុខម្ចាស់ហាងកែសម្ភស្ស «S88 Beauty»ហើយ កុំគេចវេស ចូលមកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម។

នេះបើយោងតាមគណនីហ្វេសប៊ុកដដែលរបស់ នាយ ពែកមី ក៏បានបង្ហាញវីដេអូខ្លីមួយ អំពីស្ថានភាពជំងឺរបស់លោកស្រី ជា សុធីម ហៅ ​ច្រិប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងបន្ទាប់ICU ដោយនិយាយរៀបរាប់ថា នៅពេលដែលគាត់មានអាការៈក្អួត និងឈឺដើមទ្រូង បានតេទៅពេទ្យកែសម្ភស្ស S88 Beauty ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទនោះទេ។

បន្ទាប់ពីបានឃើញភរិយា​របស់ខ្លួនបែបនេះ នាយ ពែកមី មានការខ្លោចចិត្តជាពន់ពេក ជាពិសេសអាណិតដល់កូន ដែលសួររកម្តាយ តែពេលនេះនៅក្នុងបន្ទប់ICU កំពុងសង្គ្រោះបន្ទាន់ មិនអាចចូលបានទេ។ នាយ ពែកមី បានធ្វើការអរគុណដល់ក្រុមគ្រូពេទ្យកាល់ម៉ែត្រ ដែលយកចិត្តទុកដាក់ព្យាបាលប្រពន្ធរបស់លោកផងដែរ។

គួររំលឹកផងដែរ លោកស្រី ជា សុធីម ហៅ ​ច្រិប ត្រូវបានសង្គ្រោះបន្ទាន់នៅបន្ទប់ICU អស់រយៈពេល ២ថ្ងៃហើយ បន្ទាប់ពីលោកស្រី បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែង «S88 Beauty» ផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

Share This Post: