សិល្បៈ

ប្រពន្ធនាយពាក់មី ចេញពីបន្ទប់ICUហើយ បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ពេល ៣ថ្ងៃ

BY
srey nuch
August 4, 2023

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពាក់មី បានបង្ហោះសារខ្លីមួយ បញ្ជាក់ពីស្ថានភាពជំងឺរបស់លោកស្រី ​ច្រិប ឱ្យដឹងថា ពេលនេះ ភរិយារបស់លោក បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ICU ហើយ បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ ០៣ថ្ងៃ។

តាមរយៈខ្លឹមសារដ៏ខ្លីក្នុងគណនីហ្វេសប៊ុករបស់ នាយ ពាក់មី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ICUហើយបងប្អូន បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ ០៣ថ្ងៃ អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច » ។

ជាមួយគ្នានេះនៅថ្ងៃទី៤ ខែសីហា នាយ ពាក់មី បានបញ្ជាក់ថា បានស្គាល់មុខម្ចាស់ហាងកែសម្ភស្ស «S88 Beauty»ហើយ ដោយកុំឱ្យម្ចាស់ហាងគេចវេស ចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ច។ ក្នុងនោះ នាយ ពាក់មី មិនបានបង្ហាញអត្តសញ្ញាណម្ចាស់ទីតាំងជាសាធារណៈនោះទេ ។

សូមជម្រាបជូនថា ទីតាំងមជ្ឈមណ្ឌលកែសម្ភស្ស «S88 Beauty ផ្សារធំថ្មី» ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលផ្ដល់សេវាកម្មរក្សាសម្រស់ជូនអតិថិជន ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ន ដោយទីតាំងនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះធ្ងន់ធ្ងរ ដែលត្រូវបានគេស្គាល់ថា ជាប្រពន្ធរបស់តារាកំប្លែងនាយពាក់មី រហូតដល់បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ICU នៅមន្ទីពេទ្យកាល់ម៉ែត្រ ៕

ប្រភព៖ Chem Chanra ចែម ចាន់រ៉ា

Share This Post: