សិល្បៈ

ឈុត«មេអំបៅ» របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីយប់មិញនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ កំពុងផ្ទុះការសរសើរមិនដាច់ពីមាត់

BY
srey nuch
August 17, 2023

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ កម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia 2023 ក្នុងរាត្រីវប្បធម៌ រាត្រីដ៏អស្ចារ្យនៃការបង្ហាញឈុតតំណាងជាតិ របស់បេក្ខនារីទាំង២៥ខេត្ត-ក្រុង ដ៏ធំបំផុតនៅប្រទេសកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។

ដោយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ហើយជា Miss Grand International 5th runner up កាលពីយប់មិញនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីដ៏ធំនេះ ដែលកញ្ញា បានគ្រងឈុត «មេអំបៅ» ពណ៌ទឹកសមុទ្រ ត្រដាងស្លាបនៅពីក្រោយ ដៃទន់ល្វន់រារាំទៅតាមស្លាបនៅពីក្រោយ កាន់តែមើលគឺកាន់តែស្អាត ពិតជាល្អឯក និងស្រស់ស្អាតខ្លាំងណាស់ កំពុងទទួលបានការសរសើរមិនដាច់ពីមាត់ពីមហាជនផងដែរ។

ឈុតដែល កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី​ បានគ្រងនេះ ក្នុងលំនាំគ្រឿងខ្មែរ លាយជាមួយឈុតសហសម័យ​ ច្នៃយ៉ាងសម្រិតសម្រាំងពីអ្នកឯកទេសជំនាញ ដោយបង្កប់អត្ថន័យជ្រាលជ្រៅប្រៀបបានទៅនឹងដំណើរជីវិតរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី​ ដែលពីមុនមកកញ្ញាមិនទាន់ឈានជើងចូលប្រកួតបវរកញ្ញា ប្រៀបដូចជាកូនដង្កូវ ដែលគ្មានអ្នកចាប់អារម្មណ៍ ប៉ុន្តែបន្ទាប់ពីការប្រកួត Miss Grand ទទួលបានជោគជ័យ នាំឈ្មោះជាតិទៅលើឆាកអន្តរជាតិ ប្រៀបបានដូចជាស្លាបដែលនៅពីក្រោយកញ្ញា ដែលអាចហោះហើរបាន រហូតល្បីឈ្មោះសុសសាយទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ សូមទស្សនាវិដែអូ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី​ គ្រងឈុត «មេអំបៅ» នៅខាងក្រោម៖

ប្រភព៖ Pich Votey Saravody

Share This Post: