សិល្បៈ

គំរូល្អ! លីម តិចម៉េង ប្រកាសជំហរមិនរួមការងារជាមួយម្ចាស់ល្បែងស៊ីសង Online ព្រោះមិនចង់ឱ្យមនុស្សជំនាន់ក្រោយធ្វើតាម

BY
srey nuch
August 25, 2023

រាជធានីភ្នំពេញ៖ កំលោះតូច លីម តិចម៉េង ម្ចាស់ពានក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលមហាជនសរសើរមិនដាច់ពីមាត់ ទាំងរូបសម្រស់ស្រស់ស្អាត អត្តរិកល្អ ចេះគោរព និងមានសមត្ថភាព បានប្រកាស គោលជំហរថា មិនរួមការងារលើប្រភេទល្បែងស៊ីសង Online នោះទេ ព្រោះមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលជាគំរូ។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង បានប្រកាសកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ។​

តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កំលោះតូច លីម តិចម៉េង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងស៊ីសង Online ព្រោះខ្ញុំមិនចង់អោយមនុស្សជំនាន់ក្រោយមើលគំរូ នឹង មិនចង់បន្សល់ឈ្មោះ…ទៅថ្ងៃក្រោយទេ សូមយោគយល់មិនថាថ្ងៃនេះថ្ងៃក្រោយគឺ១ជីវិតខ្ញុំនៅតែប្រកាន់គោលការណ៍មួយនេះជារៀងរហូត ពីខ្ញុំបាទ លីម តិចម៉េង សូមបងប្អូនដែលទទួលការងារនេះ នឹង ម្ចាស់ល្បែងស៊ីសង online ទាំងអស់មេត្តាអធ្យាស្រ័យ គោលបំណងខ្ញុំគ្រាន់តែចង់អោយបងប្អូនទូទាំងប្រទេសយល់ថា គុណធម៌ជីវិត វាពិតជាសំខាន់ក្នុងនាមជាមនុស្ស។ »

កំលោះតូច លីម តិចម៉េង បានសរសេរបន្ថែមទៀតនៅក្នុងខមិនថា៖ «លុយ ការងារ អ្នកណាក៏ចង់បានដែរតែគ្រប់យ៉ាងគ្រាន់តែដើម្បីបាយ៣ពេលមិនអាចបំផ្លាញគុណធម៌មនុស្សម្នាក់ៗបានទេ »។ ក្នុងនោះឃើញមានអ្នកគាំទ្ររបស់កំលោះតូច លីម តិចម៉េង បានចូលទៅខមិនគាំទ្រ និងសរសើរថា ពិតជាសាកសមជាអាយដល និងជាគំរូដ៏ល្អមែន ៕

ប្រភព៖ Lim Tichmeng

Share This Post: