សិល្បៈ

ឈុតតំណាងជាតិ «ស៊ីក្លូកម្ពុជា» របស់ 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝟐𝟎𝟐𝟑 នឹងយកទៅប្រកួតលើឆាកអន្តរជាតិ ក្នុងប្រទេសវៀតណាម

BY
srey nuch
August 29, 2023

រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា ដែល​គ្រង​ដោយ​កញ្ញាឯក ភឹ​ម ស្រី​នោ នឹងយកទៅកាន់ឆាកអន្តរជាតិ ប្រកួតក្នុង​កម្មវិធី Miss Grand International 2023 ដែលនឹងប្រារព្ធនៅប្រទេសវៀតណាម នាដើមខែតុលាខាងមុខនេះហើយ។

តាមរយៈខ្លឹមសារសំណេររបស់ ស្ថាប័ន Miss Grand Cambodia បានឱ្យដឹងថា៖ «ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា ជាឈុតតំណាងជាតិផ្លូវការរបស់ 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝟐𝟎𝟐𝟑 នឹងយកទៅកាន់ឆាកអន្តរជាតិប្រកួតឆាប់ៗនាពេលខាងមុខនេះ។ ពុកម៉ែបងប្អូនចូលរួមគាំទ្រអោយឈុតតំណាងជាតិយើងក្លាយជាឈុតល្អឯកផ្តាច់គេលើឆាកអន្តរជាតិផង។ »

សូមជម្រាបជូនថា ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា គ្រង​ដោយ​កញ្ញាឯក ភឹ​ម ស្រី​នោ ដែលជាបេក្ខភាពមកពីរាជធានីភ្នំពេញ ច្នៃម៉ូតូដោយលោក ស្ករ គ្រាប់ ទទួលបានតំណែង​ឈ្នះ “𝗕𝗲𝘀𝘁 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘀𝘁𝘂𝗺𝗲” នៅ​ក្នុង​ការ​ប្រកួត Miss Grand Cambodia 2023 ដែល​ទើប​បិទ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះផងដែរ ៕

Share This Post: