សិល្បៈ

តារាសម្តែង ម៉ាដូណា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះតារាកំប្លែងអ្នកនាង ខ្ញុង ក្រោយជំពាក់លុយប្រមាណ ៤៥,០០០ដុល្លារ មិនព្រមទូទាត់សង

BY
srey nuch
September 22, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង ដែលមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ បានប្រកាសឈ្មោះចំៗ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតារា​កំប្លែង​អ្នក​នាង ខ្ញុង ពាក់ព័ន្ធករណីជំពាក់លុយប្រមាណជា ៤៥,០០០ដុល្លារ មិនឃើញទូទាត់សងតាមការកំណត់។

តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា បានប្រើពាក្យសម្ដីធ្ងន់ៗមកលើ ​អ្នក​នាង ខ្ញុង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

បន្ទាប់ពីបានឃើញនូវសារព្រមានរបស់ តារាសម្តែង ម៉ា​ដូ​ណា ហើយ កូនបំណុលដែលជាអ្នកនាង ខ្ញុង បានឆ្លើយតបទៅវិញភ្លាមៗ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោ.កប្រាស់អ្នកណា ដូចការជេរប្រមា.ថមើលងាយរបស់អ្នកឡើយកាជេរប្រមា.ថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។ កន្លែងណាដែលថាខ្ញុំបោ.កប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមា.ថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរ។ ព្រោះខ្ញុំនៅរស់ជ្រងោលដើម្បីរកសង តែអ្នកឯងជេរប្រមា.ថបរិ.ហារកេរិ៍ ខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមា.ថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត »៕

Share This Post: