សិល្បៈ

ជំទាវ ចន ច័ន្ទលក្ខិណា ចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងបរិភោគជូនលោកតា គង់ ណៃ បន្ទាប់ពីលឺដំណឹងថា លោកតាកំពុងឈឺ

BY
srey nuch
November 7, 2023

ខេត្តកំពត៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បៈ បានចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលជាវិរៈសិល្បករមរតកមនុស្សរស់ ចាប៉ីដងវែង ដោយចាស់ព្រឹទ្ធាចារ្យពេលនេះ កំពុងធ្លាក់ខ្លួនឈឺ នៅឯស្រុកកំណើត ក្នុងខេត្តកំពត។

តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ លោកជំទាវ ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ យ៉ាងដូច្នេះថា៖ «នាងខ្ញុំបានមកសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលកំពុងមានជំងឺសួត និង ជំងឺទឹកនោមផ្អែម និង បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូនលោកអ៊ុំ ដល់គេហដ្ឋាន ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្មួយសូមជូនពរលោកអ៊ុំ ឆាប់ជា និង មានសុខភាពល្អ កំលាំងពលាំមាំមួន ។»

បន្ទាប់ពីបានបង្ហោះ អមដោយពាក្យពេចន៍ជូនពររួច ក៏ឃើញមានបងប្អូនជាច្រើនបានចូលទៅខមិនជូនពរឱ្យ លោកតា គង់ ណៃ ឆាប់ជាងសះស្បើយពីជំងឺផងដែរ ៕

ប្រភព​៖ Chanlakhena Chorn

Share This Post: