សិល្បៈ

ការដើរបង្ហាញម៉ូតសំលៀកបំពាក់មួយរបស់ខ្មែរ ល្បីដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ !!!

BY
Liny Chan
December 4, 2023

កាលពីមួយរយៈមុន យើងបានទទួលដំណឹងថាបវរកញ្ញាខ្មែរ និង ម៉ូដែលរបស់ខ្មែរយើង បានដើរបង្ហាញម៉ូតរួមគ្នាជាមួយតារាម៉ូដែលល្បីៗរបស់ប្រទេសថៃ ក្នុងកម្មវិធី fashion show បើកសម្ពោធជាផ្លូវការរបស់ហាងលក់សំលៀកបំពាក់លំដាប់អភិជន De Showroom Couture និង De Showroom by Sophea ជាមួយប្រ៊េនសំលៀកបំពាក់ដូចជា PHACHAS Bangkok, Cherz , Valentier , Natacha Van , KANAPOT , ENSEMBLE , NARONG , La Boutique, SENSE’s STUDIO , NICHP និង POEM ។

កម្មវិធីនេះផ្ទាល់ត្រូវបានធ្វើឡើងជាលក្ខណះឯកជនជាទីបំផុត ដោយនិងស្ទើរតែមិនមានប្រពន្ធ័ផ្សព្វផ្សាយបានចូលផ្ដិតរូបភាពយកមកចែកចាយបានឡើយ មានតែភ្ញៀវកិត្តិយសលំដាប់ខ្ពស់ដែលបានអញ្ជើញដោយហាងផ្ទាល់ ព្រមទាំងតារាល្បីៗ មកពីទីក្រុងបាងកក ដែលបានចូលរួមក្នុងកម្មវិធីនោះ។

យ៉ាងណាមិញរូបភាព និងវិដេអូទាំងនោះត្រូវបានលេចចេញមកពីអ្នកចូលរួមក្នុងកម្មវិធី ធ្វើអោយមានការភ្ញាក់ផ្អើល រហូតដល់បណ្ដាញផ្សព្វផ្សាយរបស់ថៃយកទៅចុះផ្សាយ ហើយត្រូវបាន Page អ្នកគាំទ្របវកញ្ញាយកមកធ្វើជាប្រធានបទឡើងវិញ ។

តាមការបញ្ជាក់ពីលំដាប់រងទីមួយ Miss Universe Cambodia កញ្ញា សៃហ្វុន បានបញ្ជាក់ថា « គាត់ត្រូវបានអ្នករៀបចំកម្មវិធី អញ្ជើញទៅចូលរួមដើរបង្ហាញម៉ូតក្នុងកម្មវិធីនោះ ក្នុងនាមជាតារាម៉ូដែលតំណាងអោយកម្ពុជា។ ហើយគាត់ផ្ទាល់ពិតជាមានអារម្មណ៍រំភើបមែនទែន ព្រោះនេះជាឱកាសកំរបំផុត ដែលបានស្លៀកបំពាក់តម្លៃរាប់ពាន់ដុល្លារ ដើរបង្ហាញម៉ូត និងដើរលើឆាកតែមួយជាមួយតារាម៉ូដែលនិងសម្ដែង គឺ Pancake khemanit » ។

ដូចគ្នាទៅនឹង Miss GLobal Cambodia 2022 កញ្ញា អែម គុនថង បានបន្ថែមថា “ កញ្ញាផ្ទាល់ពិតជាមានបទពិសោធន៍ក្នុងការដើរលើឆាក Runway ប៉ុន្តែ Runway ដែលប្រមូលផ្ដុំទៅដោយតួល្បីៗ ទាំងខ្មែរនិងថៃរួមគ្នានេះ អាចនិយាយវាជាលើកទីមួយផ្ទាល់តែម្ដង “ ។

គួរបញ្ជាក់ផងដែរ ម៉ាកសំលៀកបំពាក់ខាងលើ និងម៉ូតថ្មីដែលទើបនឹងចេញ គឺត្រូវធ្វើឡើង និងជ្រើសរើសជាពិសេស សម្រាប់រដូវការចុងឆ្នាំ2023 និងដើមឆ្នាំ 2024 នេះ។ ហើយក្នុងការជ្រើសរើសម៉ូដែលល្បីៗខ្មែរនិងថៃ មកបង្ហាញរួមគ្នាទៀតនោះ វាកាន់តែធ្វើអោយរូបភាពនិងគុណតម្លៃនៃសម្លៀកបំពាក់កាន់តែមានន័យ ដែលអ្នកនិយមម៉ូតសម្លៀកពុំគួររំលង ។

លោកអ្នកអាចចូលទៅស្វែងរកម៉ូត និងឃើញរូបភាពកាន់តែច្រើនអំពីព្រឹត្តិការណ៍ ក្នុង page https://instagram.com/deshowroombysophea?igshid=OGQ5ZDc2ODk2ZA==
និង

https://instagram.com/deshowroom_couture?igshid=OGQ5ZDc2ODk2ZA== រឺអាចទៅមើលផ្ទាល់ដល់ទីតាំងរបស់ហាង De showroom មានអាស័យដ្ឋាននៅ ផ្ទះលេខ22 Street 322 បឹងកេងកង1 ភ្នំពេញ លេខទំនាក់ទំនង 070 777 610 / 011 200 719 ។

កម្មវិធី Grand Opening De showroom ដែលនាំមកអោយមានព្រឹត្តិការណ៍ ខ្មែរថៃដើរបង្ហាញម៉ូតរួមគ្នានេះ ត្រូវបានឱបត្ថម្ភដោយ Air Asia Cambodia និង Charles & Keith ។

Share This Post: