សិល្បៈ

ចូលរួមរំលែកទុក្ខ! តារាកំប្លែងជើងចាស់ នាយស្វិត បានទទួលមរណភាពហើយ ដោយសាររោគាពាធ

BY
srey nuch
January 27, 2024

រាជធានីភ្នំពេញ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះគួរសម នាយស្វិត ដែលជាតារាកំប្លែងមួយរូបតែងបង្កភាពកំប្លុងកំប្លែង សើចសប្បាយក្អាកក្អាយ ឱ្យមហាជនសើច ពេលនេះលោកបានទទួលមរណភាពហើយ នៅមុននេះបន្តិច ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាលអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

យោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់របស់ សិល្បករលោក ប៉ែន ចំរុង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាសិល្បករមួយរូបពិតជាសោកស្តាយចំពោះការបាត់បង់វិរៈសិល្បករកំប្លែង នាយ ស្វិត បានលាចាកលោកហើយ សូមជូនពរអោយវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ »

ដំណឹងនៃការទទួលមរណភាព របស់តារាកំប្លែងនាយស្វិត បានធ្វើឲ្យមហាជនសម្ដែងការសោកស្ដាយរគ្រប់ៗគ្នា និងចូលរួមរំលែកទុក្ខ ដែលបានបាត់បង់ធនធានសិល្បៈរូបនេះផងដែរ ៕

ប្រភព៖ ប៉ែន ចំរុង – Chamrong Pen

Share This Post: