អន្តរជាតិ

WHO រកឃើញថា មានប្រទេសត្រឹមតែ ១០ប៉ុណ្ណោះដែលមានបរិយាកាសល្អស្របតាមស្តង់ដារសុខភាព

BY
Pheakdey
March 20, 2024

ស្វីស៖ ការសិក្សាមួយ​បានបង្ហាញថា មានប្រទេសចំនួនត្រឹមតែ ១០ និងទីក្រុងចំនួនត្រឹមតែ ៩% ប៉ុណ្ណោះក្នុងចំណោមទីក្រុងទាំងអស់នៅលើពិភពលោក ដែលមានខ្យល់បរិយាកាសល្អស្របតាមស្តង់ដារសុខភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN  នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមីនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការសុខភាពពិភពលោក (WHO) ខណៈលទ្ធផលនៅក្នុងការសិក្សាគឺត្រូវបានធ្វើឡើងដោយគិតត្រឹមឆ្នាំ ២០២៣។

 ប្រទេសទាំង ១០ ដែលមានបរិយាកាសប្រកបដោយគុណភាពខ្ពស់នោះរួមមាន៖

១-ហ្វាំងឡង់

២-អេស្តូនី

៣-ព័រតូរីកូ

៤-អូស្ត្រាលី

៥-នូវែលសេឡង់

៦-ប៊ឺមូដា

៧-ហ្គ្រេណាដា

៨-អ៊ីស្លង់

៩-ម៉ូរីស

១០-ប៉ូលីណេស៊ីបារាំង

សូមបញ្ជាក់ជូនថា ការអង្គការសុខភាពភាពពិភពលោកបានកំណត់ថា បរិយាកាសដែលមានគុណភាពស្របតាមស្តង់ដារសុខភាពគឺជាបរិយាកាសដែលមានកម្រិតលម្អងធូលីនៅក្នុងខ្យល់តិចជាងកម្រិត PM2.5៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

 

Share This Post: