PR

ពោរពេញដោយសមត្ថភាព! កូនប្រុសពៅរបស់ឧកញ៉ា ព្រាប សុវត្ថិ សម្រេចចិត្តចុះកុងត្រាក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម GALAXY NAVATRA និងបញ្ចេញចម្រៀងថ្មី និពន្ធដោយខ្លួនឯងថែមទៀត

BY
Naren
March 20, 2024

(ភ្នំពេញ)៖ លោក សុវត្ថិ សេរីវុឌ្ឍ ដែលជាកូនប្រុសពៅរបស់ឧកញ៉ា ព្រាប សុវត្ថិ បានចុះកុងត្រាក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម GALAXY NAVATRA ព្រមទាំងបានបញ្ចេញចម្រៀងដំបូងរបស់ខ្លួនដែលមានចំណងជើង « STUCK WITH YOU » ដែលលោកបាននិពន្ធទាំងភ្លេង និងទំនុកច្រៀងដោយខ្លួនឯង។

ក្នុងសន្និសីទកាសែត កម្មវិធីស្វាគមន៍ លោក សុវត្ថិ សិរីវុឌ្ឍ មកកាន់គ្រួសារ GALAXY NAVATRA កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh មានការចូលរួមពីសំណាក់អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សិល្បៈករសិល្បការិនី និងអ្នកសារព័ត៌មាន បានចូលរួមយ៉ាងច្រើនកុះករ។

ក្នុងមតិស្វាគមន៍ អ្នកឧកញ៉ា ឡេង ប្រុស រំភើបរីករាយស្វាគមន៍តារាចម្រៀងដ៏ល្បីលោក សុវត្ថិ សិរីវុឌ្ឍ មកកាន់គ្រួសារ Galaxy Navatra ដែលបង្ហាញថាផលិតកម្ម Galaxy Navatra មានតារាចម្រៀងជើងចាស់ និងជើងថ្មី ប្រជុំគ្នាដើម្បីបញ្ចេញបទចម្រៀងគ្រប់រសជាតិ លើកស្ទួយវិស័យកម្សាន្តនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ក្រោយពីបានសម្តែងបទចម្រៀង និងចុះកុងត្រានៅចំពោះមុខថ្នាក់ដឹកនាំផលិតកម្ម លោក សុវត្ថិ សិរីវុឌ្ឍ បានបង្ហាញពីចំណាប់អារម្មណ៍ទៅកាន់អ្នកសារព័ត៌មានថា លោកពិតជារំភើបក្នុងការចូលជាសមាជិកគ្រួសារថ្មីរបស់ ផលិតកម្ម GALAXY NAVATRA។ លោកក៏បានបង្ហើបថាក្រៅពីបទចម្រៀង « STUCK WITH YOU » ដែលទើបបញ្ចេញ MVក្តៅៗ តារាចម្រៀងរូបសង្ហានេះក៏និពន្ធបទចម្រៀងជាច្រើន ជាចង្វាក់ប្លែកៗជូនទៅកាន់អ្នកគាំទ្រ។

តស់មកទស្សនា MV ចម្រៀងថ្មីរបស់លោក សុវត្ថិ សិរីវុឌ្ឍ នៅខាងក្រោម៖

Share This Post: