PR

លះបង់ណាស់! មាន សូនីតា ត្រាំក្នុងទឹកត្រជាក់ 15ម៉ោងដើម្បីថតឈុតមច្ឆានេះ

BY
Liny Chan
March 21, 2024

ថ្មីៗក្តៅៗមុននេះ រឿងភាគបែបទេពមច្ឆាដ៏គួរឲ្យទាក់ទាញ បានចេញឈុតគម្រូដំបូងហើយ ដែលរឿងភាគមួយនេះត្រូវបានផលិតដោយទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV។

រឿង «មេឆា» បានស្រូបទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗដោយគ្រាន់តែក្រោយការបង្ហោះ Poster ប៉ុណ្ណោះ ដែលមានការបញ្ចេញមតិសរសើរនិងត្រៀមរង់ចាំទស្សនាយ៉ាងព្រោងព្រាតតែម្តង។ ជាមួយនឹងតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសមានដូចជាកញ្ញា មាន សូនីតា លោក ហ្សូណូ និង លោក ឆន សុវណ្ណារាជ។


 
តាមរយៈឈុតពិសេសខ្លីៗដែលទើបនឹងបានបញ្ចេញមុននេះ ពិតជាមានទាក់ទាញនិងស្រស់ស្អាតខ្លាំង ជាមួយសាច់រឿងរ៉ូមែនទិកបែបកំប្លែក ដែលធ្វើឲ្យមានការចែករំលែក និងមតិល្អៗជាច្រើនដែលអន្ទះសារចង់ឆាប់បានទស្សនារឿងភាគមួយនេះ។


 
ជាពិសេសនៅក្នុងឈុតមួយក្នុងរឿង «មេឆា» នេះ តួឯកស្រីកញ្ញា មាន សូនីតា បាននិយាយថាខ្លួនត្រូវត្រាំក្នុងទឹកតាំងពីព្រឹកដល់យប់រហូតដល់ 15ម៉ោងឯណោះ។ នេះពិតជាការលះបង់បង់យ៉ាងខ្លាំងដែលទោះឋិតក្នុងឈុតមច្ឆាដ៏រឹបតឹងហើយត្រូបត្រាំទឹកយ៉ាងយូរបែបនេះទៀតនោះ។ គួបញ្ជាក់ផងដែរថារឿង «មេឆា» គឺជាភាពយន្តភាគដែលទូរទស្សន៍ហង្សមាសបាន ទិញសិទ្ធផលិតពីកូរ៉េ ដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏មានបទពិសោធន៍ និងស្នាដៃល្អជាច្រើនក្រាស់ក្រែលគឺលោក ខាំ ភូរិ ៕


 

Share This Post: