PR

ផ្ទះបាយភូមិខ្មែរ ម៉ាកយីហោបង្កើតឡើងដោយកូនខ្មែរ មានឆន្ទៈយ៉ាងមោះមុត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរដំណែលជាតិ

BY
Liny Chan
March 28, 2024

(ភ្នំពេញ)៖ ភោជនីយដ្ឋាន “ផ្ទះបាយភូមិខ្មែរ” ដែលមានទីតាំងនៅ ផ្ទះលេខ១២, ផ្លូវលេខ៣៧០, សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន, រាជធានីភ្នំពេញ បានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយម៉ាកយីហោរមួយនេះបានបង្កើតឡើងដោយកូនខ្មែរម្នាក់ មានឆន្ទះចង់ធ្វើការផ្សព្វផ្សាយម្ហូបខ្មែរ និងប្រមូលម្តុំម្ហូបខ្មែរគ្រប់រសជាតិនៅទូទាំង ២៥ខេត្តក្រុង  មកនៅក្នុងភោជនីយដ្ឋានតែមួយ ដោយផ្តល់ភាពងាយស្រួលដល់អតិថិជនដែលចង់ភ្លក់រសជាតិម្ហូបខ្មែរតាមតំបន់ មិនចាំបាច់ធ្វើដំណើរទៅដល់ខេត្តក្រុងទីតាំងផ្ទាល់ទេ គ្រាន់តែអញ្ជើញមកកាន់ភោជនីយដ្ឋាន “ផ្ទះបាយភូមិខ្មែរ” ក៏បានសាកនៅរសជាតិដែលអតិថិជនប្រាថ្នាជាក់ជាមិនខាន។

លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ បានមានប្រសាសន៍ថា៖ “ នៅផ្ទះបាយភូមិខ្មែរ ពួកយើងបានសិក្សាស្រាវជ្រាវបន្ថែម គាស់កកាយ សម្រិតសម្រាំងពាំនាំមកជូននូវម្ហូបខ្មែរ បង្អែមខ្មែរពិតៗ រសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ពីតាមតំបន់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះវាកាន់តែភាពងាយស្រួលដល់បងប្អូន លោក លោកស្រី អ៊ំ ពូ មីង ដែលនិយមចូលចិត្ត ម្ហូបខ្មែរពិតៗ អាចអញ្ចើញមកទទួលយកភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ។

ពួកយើងប្តេជ្ញាបម្រើជូនតែអាហារដែលមានសុវត្ថិភាព ប្រើប្រាស់ផលិតផលខ្មែរ គ្រឿងផ្សំ បន្លែ សាច់ ផ្លែឈើ ដែលដាំដុះដោយប្រជាកសិករនៅតាមសហគមន៍ខ្មែរនានា។ ផ្ទះបាយភូមិខ្មែរ ត្រូវបានបង្កើតឡើងមិនមែនតែក្នុងបំណងអាជីវកម្មដើម្បីប្រាក់ចំណេញតែមួយមុខទេ តែដោយក្តីស្រលាញ់ម្ហូបខ្មែរ និងមានចេតនាដោយស្មោះចង់ចូលរួមចំណែកជាមួយសហគ្រិនខ្មែរដ៏ទៃទៀតដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍម្ហូបខ្មែរ កេរតំណែលជាតិ អោយកាន់តែរីកសុះសាយនៅក្នុងចំណោមប្រជាជនខ្មែរផ្ទាល់ និងដើម្បីទទួលស្វាគមន៍ភ្ញៀវបរទេសដែលអញ្ចើញមកកម្សាន្តក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីជួយផ្សព្វផ្សាយម្ហូបខ្មែរ ម៉ាកយីហោខ្មែរទៅកាន់ពិភពលោកផងដែរ។ ”
 
លោកស្រីក៏សូមអំពាវនាវអោយមានការជួយគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ម៉ាកយីហោខ្មែរអោយកាន់តែផុសផុល មិនថាផ្ទះបាយភូមិខ្មែរ ឬម៉ាកយីហោខ្មែរដ៏ទៃទៀត ដើម្បីជួយជាចលករជុំរុញចរន្តសេដ្ឋកិច្ចក្នុងសហគមន៍យើង។

ក្នុងឱកាសចូលរួមពិធីសម្ពោធភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ លោកជំទាវ ឡងឌី សាន់ណារ៉ា  រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ថ្វីត្បិតតែពេលនេះ មានម្ហូបបរទេសជាច្រើនបាន និងកំពុងតែធ្វើចរាចរណ៍នៅក្នុងប្រទេសយើងក៏ពិតមែន តែម្ហូបខ្មែរ នៅតែមានរក្សាបានប្រជាប្រិយភាព ពេញនិងទូទាំងប្រទេស។ ពិធីសម្ពោធនារាត្រីនេះប្រៀបបាននឹងការកសាងស្ពានឆ្លងដើម្បីពាំនាំមរតកម្ហូបខ្មែរដល់កូនខ្មែរជំនាន់ក្រោយ កាន់តែច្បាស់។

សូមបញ្ជាក់ផងដែរថា ផ្ទះបាយភូមិខ្មែរ បានធ្វើការស្រាវជ្រាវ ចងក្រងដោយសម្រឹតសម្រាំងបាននូវជម្រើសម្ហូបខ្មែរ បង្អែមខ្មែរ ដ៏សម្បូរបែប រហូតដល់ជាង ៣០០ មុខពីតាមតំបន់នានា ក្នុងនោះរួមមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កំពត មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែងផងដែរ។ល។ ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ មិនផ្តោតលើតែអាហារប៉ុណ្ណោះទេ តែនាំមកនូវផងដែរនូវបទពិសោធន៍របស់អតិថិជនជារួម រាប់ពីការធ្វើបដិសណ្ឋាកិច្ចដ៏កក់ក្តៅ បរិយាកាសប្រកបដោយផាសុកភាព រួមនឹងសោភ័ណភាព រចនាបថនៃការតុបតែងហាងដែលផ្សារភ្ជាប់ជាមួយប្រពៃណី និងសិល្ប:បែបខ្មែរផងដែរ។

ព័ត៌មានទំនាក់ទំនង៖
លេខទូរសព្ទ÷ 085 836 688/ 015 836 688
តេលេក្រាម៖ T.me/pbkh_pp
ហេ្វសប៊ុកផេក៖ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ-Phteah Bay Phoum Khmer Restaurant
អាសយដ្ឋាន៖ ផ្ទះលេខ12 ផ្លូវ370 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។
 
ខាងក្រោមនេះជាវីដេអូផ្សព្វផ្សាយផលិតដោយ ផ្ទះបាយភូមិខ្មែរ ដែលមានឈុតឆាកបែបខ្មែរគួរអោយទាក់ទាញ មានចំណងជើងថា“ម្ហូបខ្មែរជារតនៈសម្បត្តិដ៏ថ្លៃថ្លា” ។


 

Share This Post: