PR

ភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅកម្ពុជា ចុះ MOU ជាមួយស្ថានីយទូរទស្សន៍ថៃ BBTV ប៉ុស្តិលេខ 7HD ទទួលបានសិទ្ធិផ្តាច់មុខសម្របសម្រួល និងរៀបចំការងាររបស់សិល្បករថៃនៅកម្ពុជា

BY
Liny Chan
March 28, 2024

លោក Chantup Desabaedya នាយកគ្រប់គ្រងក្រុមហ៊ុន Prakit Advertising Cambodia ភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយលោក Pattanapong Nuphan នាយកគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD ប្រទេសថៃ ជាបណ្តាញផ្សព្វផ្សាយដែលទទួលបានចំណាត់ថ្នាក់លេខ មួយ នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខានេះ រួមបញ្ចូលនូវសិទ្ធិផ្តាច់មុខសម្រាប់ការគ្រប់គ្រងសិល្បករនៅកម្ពុជាពីស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD នៅក្នុងប្រទេសថៃ ដែលអនុញ្ញាតឱ្យមានការសម្របសម្រួល ការរៀបចំ ទៅតាមការងាររបស់សិល្បករនៅក្នុងឧស្សាហកម្មកម្សាន្តនៃព្រះរាជាណាចក្រកម្ពុជា។

យើងមានសេចក្តីរំភើបរីករាយក្នុងការធ្វើការជាមួយគ្នាដើម្បីកែលម្អកិច្ចសហការរបស់យើង និងសម្រេចបានជោគជ័យឱ្យបានកាន់តែច្រើន។

Share This Post: