PR

GANZBERG ត្រៀមនាំអ្នកលេងក្បាច់គុនដូនតាខ្មែរទៅអង្រួនសង្វៀននៅទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប ឆាប់ៗនេះ

BY
Liny Chan
March 29, 2024

ក្នុងរយះពេល ១ឆ្នាំចុងក្រោយនេះ GANZBERG បានចូលរួមយ៉ាងសកម្ម និងនាំមុខគេបង្អស់ក្នុងការចូលរួមលើកស្ទួយវិស័យក្បាច់គុនបុរាណខ្មែរអោយឈានដល់កម្រិតពិភពលោក។ តាមរយៈការរៀបចំមហាព្រឹត្តិការណ៍ប្រដាល់ធំៗទាំងក្នុងស្រុក និងក្រៅស្រុក ដូចជា៖

១.នាំគុនខ្មែរទៅអង្រួនសង្វៀននៅអូស្ត្រាលី (វៃដណ្តើមឡាន)

GANZBERG KUN KHMER WORLD CUP 8 MAN Tournament (វៃដណ្តើមឡាន)

៣.នាំគុនខ្មែរភ្លក់រសជាតិជប៉ុន GANZBERG SAMURIA KUN KHMER(រង្វាន់ប្រាក់លាន)

៤.នាំគុនខ្មែរភ្លក់ក្បាច់គុនប្រវត្តិសាស្រ្តបុរាណចិន GANZBERG KUN KHMER KUNG FU(រង្វាន់ប្រាក់លាន)

៥.GANZBERG IDOL KUN KHMER (វៃដណ្តើមខ្សែក្រវ៉ាត់ និងបា្រក់លាន)

៦.GANZBERG រាជសីហ៍ Kun Khmer (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន)

៧.GANZBERG SUPPER STRIKE (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន)

GANZBERG ស្រលាញ់គុនខ្មែរ នឹងនៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកស្ទួយគុនខ្មែរអោយកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ហើយឆាប់ៗនេះ GANZBERG និងនាំកីឡាករ ម៉ឺន មេឃា ទៅប្រកួតតំណាងគុនខ្មែរទៅលើទឹកដីប្រទេសចិន នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ និងកីឡាករគុនខ្មែរជាច្រើនរូបទៀត ទៅប្រកួតតំណាងគុនខ្មែរនៅទ្វីអ៊ឺរ៉ុប (ប្រទេសបារាំង) នៅដើមខែ និងពាក់កណ្តាលខែ មិថុនា ឆ្នាំ២០២៤ ផងដែរ៕

Share This Post: