PR

រថយន្ត MG ZS ស៊េរីឆ្នាំ2024 កំពុងនាំមុខគេក្នុងវិស័យរថយន្ត Crossover នៅកម្ពុជាជាមួយលក្ខណៈពិសេសៗ១០ចំណុច

BY
Liny Chan
March 29, 2024

MG ZS បានក្លាយជារថយន្តដ៏ពេញនិយមបំផុតមួយនៅក្នុងទីផ្សារប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។ នេះក៏ដោយសារតែតម្លៃដ៏សមរម្យរបស់រថយន្តត្រឹមតែ $26,999 ប៉ុណ្ណោះរួមទាំងហ្វ្រីជូនការថែទាំសេវាប្រេងម៉ាស៊ីនរយៈពេល ២ឆ្នាំដោយឥតគិតថ្លៃផងដែរ ដែលការផ្តល់ជូននេះដើម្បីជាការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អមដោយលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលផ្តល់ដោយរថយន្ត MG ZS។

វាមានលក្ខណៈពិសេសលើសដៃគូប្រកួតប្រជែងជាច្រើនដែលផ្តល់ផាសុកភាពខ្ពស់ក្នុងការបើកបរ និងទាក់ទាញជាងគេ។

1. ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5L ចំនួន ៤ស៊ីឡាំង និងប្រអប់លេខអូតូ៨វគ្គ ដែលផ្តល់កម្លាំងខ្លាំង 106សេស និងកម្លាំងរមួល 141Nm។

2. កម្រិតស៊ីប្រេងឥន្ធនៈត្រឹមតែ 5.9L ក្នុងរយៈចម្ងាយ 100Km (សម្រាប់ផ្លូវលាត) ដែលលោកអ្នកអាចរីករាយការធ្វើដំណើរប្រចាំថ្ងៃជាមួយការចំណាយប្រេងឥន្ធនៈទាបបំផុត។

3. ការធានាគុណភាពរយៈពេលយូរ៖ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៏បន្ថែមជាមួយការពង្រីករយៈពេលធានារហូតដល់ 5ឆ្នាំ ឬ 150,000Km ដែលការធានានេះ គឺយូរជាងគេដៃគូប្រកួតប្រជែងរបស់ខ្លួនក្នុងផ្នែក crossover។

4. កាំមេរ៉ា 360ដឺក្រេ និងសេនស័រក្រោយ៖ បង្កើនសុវត្ថិភាពខ្ពស់ក្នុងអំឡុងពេលចតរថយន្ត និងអនុញ្ញាតឱ្យលោកអ្នកអាចមើលឃើញទិន្នភាពជុំវិញរថយន្តរបស់អ្នកគ្រប់ជ្រុង។ សម្រាប់មុខងារនេះគឺមានបំពាក់តែនៅលើរថយន្ត MG ZS ប៉ុណ្ណោះក្នុងចំណោមរថយន្តប្រភេទ Crossover ដែលមានលក់នៅទីផ្សារកម្ពុជា។

5. ទំហំឃ្លុបក្រោយធំទូលាយ ជាមួយចំណុះ448លីត្ររបស់រថយន្ត MG ZS បានផ្តល់នូវភាពងាយស្រួលដល់ម្ចាស់រថយន្តក្នុងការផ្ទុកសម្ភារៈផ្សេងៗបានច្រើន។

6. កៅអីអេឡិចត្រូនិច: លោកអ្នកអាចសារ៉េទីតាំងកៅអីរបស់អ្នកបើកបរបានតាមតម្រូវការ និងងាយស្រួលបំផុតដែលមុខងារនេះពិតជាធ្វើឱ្យអ្នកកាន់តែទំនើប និងស៊ីវិល័យ។

7. ដំបូលលើបិទបើក Panoramic Sunroof: មុខងារនេះបានផ្តល់ឱ្យអ្នកកាន់តែមានផាសុកភាពគ្រប់ពេលធ្វើដំណើរ ដោយបន្ថែមនូវពន្លឺបែបធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធពីផ្នែកខាងលើនៃរថយន្តផងដែរ។ កាន់តែពិសេគឺអតិថិជនដែលមានកូនតូចៗ ពួកគេនឹងកាន់តែរីករាយពេលធ្វើដំណើរ។

8. កៅអីពូកស្បែក: រថយន្ត MG ZS ផ្តល់នូវផាសុកភាពបែបប្រណិត ជាមួយសម្ភារៈកាប៊ីនខាងក្នុងពូកស្បែកទន់ៗ និងមានភាពប្រណិត ដែលធានាបាននូវបទពិសោធន៍នៃការបើកបរដ៏មានផាសុកភាពក្នុងការធ្វើដំណើរផ្លូវជិតនិងឆ្ងាយ។

9. មុខងារកញ្ចក់ក្តោបអូតូ: ចំណុចនេះគឺបញ្ផាក់ថារថយន្តមានភាពទំនើប និងផ្តល់ភាពងាយស្រួលជាមួយកញ្ចក់ចំហៀងប្រើអេឡិចត្រូនិច ក្តោបបិទបើកដោយប្រើសោរបញ្ផា អមជាមួយអំពូល LED ដ៏ស្រស់ស្អាត។

10. មុខងាររន្ធម៉ាស៊ីនត្រជាក់ក្រោយ: ដើម្បីប្រាកដថាអ្នករួមដំណើរខាងក្រោយក៏ត្រជាក់និងមានផាសុកភាព MG ZS បានរចនាយ៉ាងពិសេសសម្រាប់អ្នករួមដំណើរ ដែលមុខងារនេះពិតជាកម្រមានណាស់លើរថយន្តប្រភេទ Crossover។ ប៉ុន្តែ MG គឺផ្តល់ជូនគ្រប់យ៉ាងសម្រាប់លោកអ្នក។

ស្វែងរករថយន្តដែលល្អបំផុតជាមួយរថយន្ត MG ZS ស៊េរីឆ្នាំ2024 ដែលចូលស្តុកថ្មី ទិញភ្លាមបានភ្លាម។ រថយន្តនេះបង្ហាញភាពជាជម្រើសដ៏លេចធ្លោនៅក្នុងទីផ្សាររថយន្តប្រភេទ Crossover នៅកម្ពុជា ដោយផ្តល់ជូននូវតម្លៃសមរម្យ, លក្ខណៈពិសេសកម្រិតស្តង់ដារ និងដំណើរការម៉ាស៊ីនខ្លាំង ស៊ីប្រេងឥន្ធនៈទាប។ ជាមួយនឹងតម្លៃដ៏គួរឱ្យទាក់ទាញរបស់ MG ZS ព្រមទាំងការធានារយៈពេលយូរ អមដោយបច្ចេកវិទ្យាទំនើប បានធ្វើឱ្យរថយន្ត MG ZS ផ្តល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ទោះបីជាការធ្វើដំណើរប្រចាំថ្ងៃ ឬការធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយក៏ដោយ៕

Share This Post: