អន្តរជាតិ

តៃវ៉ាន់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រ ខណៈជប៉ុនទាញសញ្ញាអាសន្នពីរលកយក្សស៊ូណាមី

BY
Pheakdey
April 3, 2024

តៃវ៉ាន់៖ តំបន់ភាគជើងកោះតៃវ៉ាន់បាននូវការវាយប្រហារដោយគ្រោះរញ្ជួយចំនួន ២ដងនៅព្រឹកថ្ងៃពុធ ទី៣ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គ្រោះរញ្ជួយដីទី ១បានកើតឡើងនៅក្នុងកម្រិត ៧,៤ រ៉ិចទ័រ ខណៈ ១០នាទីក្រោយមកគ្រោះរញ្ជួយដីមួយផ្សេងក៏បានកើតឡើងនៅក្នុងកម្រិត ៦,៤រ៉ិចទ័រ។

ប្រភពខាងលើបានបន្តថា ក្រោយកើតមានគ្រោះរញ្ជួយក្នុងកម្រិតដ៏ខ្ពស់ចំនួន ២ជាប់គ្នា វាក៏បានបណ្តាលឱ្យមានរលកស៊ូណាមីបោកបក់ទៅកាន់តំបន់កោះភាគខាងត្បូងប្រទេសនៃប្រទេសជប៉ុនផងដែរ ដោយរលកយក្សនោះមានកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរជប៉ុនសម្រេចទាញសញ្ញាអាសន្នអំពីការមកដល់នូវរលកស៊ូណាមីនិងបានណែនាំឱ្យពលរដ្ឋនៅតំបន់រងគ្រោះខាងលើត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅតែវ៉ាន់ និងរលកយក្សស៊ូណាមីនៅជប៉ុននៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: