ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំដល់សាលារដ្ឋនិងឯកជនទាំងអស់ ឱ្យហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់ រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ

BY
Liny Chan
April 3, 2024

ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការ លេងល្បែង និងរបាំប្រជាប្រិយខ្មែរ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឺះស្ថានសិក្សាសាធារណៈ និងឯកជន។

នៅក្នុងសេចក្ដីណែនាំខាងលើ ក្រសួងអប់រំ បានហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់ រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។ ហើយគ្រប់សាលាទាំងអស់ទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តការណែនាំនៅក្នុងសេចក្ដីជូនដំណឹងឱ្យមានប្រសិទ្ធភាពប្រកដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

Share This Post: