អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់កើនដល់ ៩នាក់ ខណៈអ្នករងរបួសកើនដល់ជាង ១,០០០នាក់

BY
Pheakdey
April 4, 2024

តៃវ៉ាន់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់បានបន្តកើនឡើងរហូតដល់ ៩នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសានេះ។ ចំពោះតួលេខអ្នកដែលបានរងរបួសធ្ង​ន់និងស្រាលវិញក៏មានការកើនឡើងផងដែរ ពោលគឺកើនឡើងរហូតដល់ជាង ១,០០០នាក់ ខណៈតួលេខអ្នកស្លាប់កាលពីថ្ងៃម្សិលមិញមានត្រឹមចំនួន ៤នាក់ និងអ្នករងរបួសមានត្រឹមជាង ៥០នាក់ប៉ុណ្ណោះ។

បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា​ គិតត្រឹមពេលនេះនៅមានក្រុមកម្មករចំនួន ៤២នាក់កំពុងតែបាត់ខ្លួន ខណៈនៅក្នុងពេលកើតហេតុនោះគឺពួកគេកំពុងតែធ្វើដំណើរតាមរថយន្តក្រុងខ្នាតតូចមួយគ្រឿងឆ្ពោះទៅកាន់សណ្ឋាគារនៅក្នុងតំបន់ឧទ្យានជាតិតៃវ៉ាន់។ គួររម្លឹកជូនថា ហេតុការណ៍រញ្ជួយដីខាងលើនេះបានកើតឡើងនៅក្នុងកម្រិត ៧,៤រ៉ិចទ័រ ហើយវាគឺជាការរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់និងធ្ងន់ធ្ងរមិនធ្លាប់កើតមានចំពោះកោះតៃវ៉ាន់នោះទេសម្រាប់នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: