អន្តរជាតិ

ក្រុមហ៊ុន Chery របស់ចិនបោះទុន ៨០០លានដុល្លារបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសវៀតណាម

BY
Pheakdey
April 5, 2024

វៀតណាម៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនគឺក្រុមហ៊ុន Chery បានសម្រេចទៅប​ង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាមជាមួយដើមទុនចំនួន ៨០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសានេះ។គិតត្រឹមពេលនេះការចុះហត្ថលេខាលើគម្រោងខាងលើនេះត្រូវធ្វើឡើងរួចរាល់រាល់ហើយ ខណៈនៅក្នុងគម្រោងវិនិយោគដ៏ធំនេះបានបង្ហាញថា ក្រុមហ៊ុន Chery ក៏ត្រូវសហការណ៍ជាក្រុមហ៊ុនវៀតណាម Geleximco ដែលមានមូលដ្ឋាននៅក្នុងខេត្ត​ Thai Binh ផងដែរ។

ប្រភពខាងលើបន្តថា តាមគម្រោងគឺក្រុមហ៊ុន Chery នឹងផលិតរថយន្តដើរដោយថាមពលអគ្គិសនីចំនួន ២ប្រភេទនៅក្នុងរោងចក្រដែលមានមូលដ្ឋាននៅវៀតណាមគឺរថយន្តម៉ាក OMODA និងរថយន្តម៉ាក JAECOO ខណៈទីផ្សារសម្រាប់លក់រថយន្តទាំង ២ប្រទេសនេះគឺនៅតាមបណ្តាប្រទេសនៅតំបន់អឺរ៉ុប។ នៅក្នុងផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Chery បានបង្ហាញថា រោងចក្រផលិតរថយន្តនៅក្នុងប្រទេសវៀតណាមនោះនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ២០០,០០០គ្រឿងនៅក្នុងមួយឆ្នាំ ខណៈគេអាចទទួលបានផលិតផលរថយន្តដំបូងនៅក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២៦៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: