អន្តរជាតិ

តួលេខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់កើនឡើងដល់ ១២នាក់ ខណៈជប៉ុនប្រកាសផ្តល់ជំនួយ ១លានដុល្លារ

BY
Pheakdey
April 5, 2024

តៃវ៉ាន់៖ ក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅតៃវ៉ាន់បានរកឃើញសាកសពមនុស្សចំនួន២នាក់បន្ថែមទៀតនៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ដូចនេះគិតត្រឹមពេលនេះចំនួនពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលបានកើតឡើងតាំងតែពីថ្ងៃពុធ ទី៣ ខែមេសាបានបន្តកើនឡើងរហូត ១២នាក់ហើយ ខណៈប្រតិ​​បត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា ពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន ១៣នាក់ទៀត ខណៈនៅក្នុងនោះក៏មានជនបរទេសចំនួន ៣នាក់ផងដែរ។ យ៉ាងណាក្តី ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងជួបប្រទះនឹងបញ្ហាយ៉ាងខ្លាំង​ ដ្បិតតំបន់គោលដៅនៃការស្វែងនោះជាតំបន់ភ្នំដែលកំពុងប្រឈមនឹងបញ្ហាបាក់ស្រុតដី និងមានដុំថ្មធ្លាក់មកយ៉ាងច្រើន ដែលអាចបង្កជាគ្រោះយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ នៅចំពោះមុខហេតុការណ៍ដ៏តក់ស្លុតនេះរដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ១លានដុល្លារដល់តៃវ៉ាន់ដើម្បីគាំទ្រប្រតិបត្តិការណ៍ស្វែងរកនិងជួយជនរងគ្រោះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: