អន្តរជាតិ

វៀតណាមប្រកាសដាក់ខេត្តមួយក្នុងគ្រាមានអាសន្នដោយសារគ្រោះរាំងស្ងួត

BY
Pheakdey
April 7, 2024

វៀតណាម៖ អាជ្ញាធរវៀតណាមបានប្រកាសដាក់ខេត្តមួយក្នុងគ្រាមានអាសន្នដោយសារ​គ្រោះ​រាំង​ស្ងួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ខេត្តដែលកំពុងរងនូវការគំរាមគំរាមដោយគ្រោះរាំងស្ងួតមួយនេះគឺខេត្ត Tien Giang ដែលមានចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រពីទីក្រុងហូជីមិញ ដែលជាមជ្ឈមមណ្ឌលពាណិជ្ជកម្ម​និងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា ការប្រកាសដាក់ខេត្តខាងលើនេះក្នុងគ្រាមានអាសន្នគឺត្រូវបានធ្វើឡើងក្រោយមានពលរដ្ឋវៀតណាមរាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងតំបន់ Tan Phu Dong នៃខេត្ត Tien Giang បានប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ក្រោយប្រភពទឹកសំខាន់ៗនៅក្នុងតំបន់មួយនេះបានរីកស្ងួតអស់បន្ទាប់ពីសីតុណ្ហណភាពបានកើនឡើងខ្ពស់ជាច្រើនថ្ងៃជាប់គ្នា។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅពុំទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋនៅតំបន់ខាងលើនេះបានរងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ៕

អត្ថបទ៖​ ភក្តី

ប្រភព៖ The Strait Time

Share This Post: