ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

BY
srey nuch
April 10, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានគូសបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញ ដែលមានបំណង ធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញ បានរៀបចំនៅតាមគោលដៅទាំង៨ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: