PR

ស្រាបៀរ Tiger ធ្វើឲ្យពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែមានអត្ថន័យ ជាមួយការជួបជុំ និងការសម្តែងដ្រូននៅលើអាកាសដ៏អស្ចារ្យ!

BY
Naren
April 15, 2024

(ភ្នំពេញ ១៩ មេសា)៖ ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏រីករាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ឃើញថាចំនួននៃការចូលរួមអបអរបានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពសប្បាយៗជាច្រើន ដែលបានរៀបចំឡើងនៅ Tiger Headquarters ក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងការលេងទឹកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានកំណត់នូវស្តង់ដាថ្មី នៃការអបអរឆ្នាំថ្មីប្រកបដោយភាពច្នៃប្រឌិត នៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅល្ងាចថ្ងៃទី១៤ ខែមេសា អ្នកចូលរួមសង្រ្កាន្តក្នុងខេត្តសៀមរាប ក៏បានទស្សនាការសម្ដែងដ្រូននៅលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង ដែលនាំមកឮជូនដោយស្រាបៀរ Tiger។ ការបង្ហោះដ្រូន បានបំភ្លឺផ្ទៃមេឃយ៉ាងអស្ចារ្យ ដែលផ្ទាំងទស្សនីយភាពនេះ គឺជាការរួមបញ្ចូលគ្នា រវាងពន្លឺ និងភ្លើងពណ៌ គួបផ្សំនឹងបច្ចេកវិទ្យាបែបច្នៃប្រឌិត រឹតតែទាក់ទាញចិត្តអ្នកទស្សនា។

ព្រឹត្តិការណ៍នេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការអបអរពិធីបុណ្យប្រពៃណីជាតិ ជាមួយនិងភាពទំនើបទាន់សម័យ ដោយបាននាំយកនូវបទពិសោធនៃការកម្សាន្តបែបអន្តរជាតិមួយចំនួន មកក្នុងពិធីបុណ្យបែបប្រពៃណីជាតិក្នុងស្រុកដោយជោគជ័យ។

គំនិតផ្តួចផ្តើមក្នុងការរួមបញ្ចូលការកម្សាន្តថ្មីបែបនេះ ពិតជាទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ លើសពីនេះ Willem Van Den Wijngaart​ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានសម្តែងការពេញចិត្តជាខ្លាំងចំពោះគំនិតផ្តួចផ្តើមមួយនេះ។ លោក​បាន​លើកឡើង​ថា “ការ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​នេះ ​គឺ​ជាបទពិសោធដ៏អស្ចារ្យមួយ”។ គោលបំណងរបស់យើងគឺចង់បង្កើតការជួបជុំ និងផ្ដល់នូវបទពិសោធថ្មីប្លែកមិនអាចបំភ្លេចបាន ជូនដល់អ្នកចូលរួមទាំងអស់គ្នា។

មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរ Tiger បានរៀបចំនូវកំប៉ុងយក្សជាច្រើនក្នុងតំបន់កម្សាន្ត សម្រាប់ឱ្យអ្នកចូលរួមអាចបន្ថែមទឹកសម្រាប់លេងដោយសេរី នៅខេត្តសៀមរាប និងប៉ោយប៉ែតផងដែរ។ ការរៀបចំបានធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីប្រាកដថា អ្នកចូលរួមទាំងអស់អាចទទួលបាននូវការកម្សាន្ដសប្បាយរីករាយ និងពុំមានបង្កការរំខានណាមួយឡើយ។

ទន្ទឹមនឹងនេះដែរ! តន្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការញុំាងឱ្យព្រឹត្តិការណ៍នេះកាន់តែសប្បាយរីករាយ តាមរយៈវត្តមាន ឌីជេ ល្បីៗជាច្រើនរូប ដែលបានចូលរួមបង្កបរិយាកាសដ៏រំភើបរីករាយ ជាមួយនឹងបទភ្លេងដ៏ញាក់កន្រា្តក់អារម្មណ៍ ដែលអង្រួន​បេះដូងអ្នកចូលរួមគ្រប់រូបឱ្យឈរលែងនឹង។ ពេលវេលាដ៏អស្ចារ្យនេះ បានធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានភាពប្លែកភ្នែកជាមួយនិងការកម្សាន្តដ៏សប្បាយៗជាច្រើនក្នុងពេលរាត្រី ដែលរៀបចំឡើងដោយស្រាបៀរ Tiger ហើយនាំមកនូវស្នាមញញឹម និងការអបអរយ៉ាងអធឹកអធម។

លើសពីទទួលបានការកម្សាន្ត! អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ជាច្រើនថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរTiger ក៏បានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់អ្នកចូមរួមដោយយុទ្ធនាការ “ពេលស្រវឹង សូមកុំបើកបរ”។​ យើងបានផ្តល់នូវកូដបញ្ចុះតម្លៃ 6000រៀល តាមរយៈការធ្វើដំណើរតាម Grab នៅក្នុងទីក្រុងភ្នំពេញ និង ខេត្តសៀមរាបរយៈពេល៤ថ្ងៃនេះ។​

អ្នកចូលរួមបានលើកឡើងនូវចំណាប់អារម្មណ៍បែបវិជ្ជមាន យ៉ាងដូច្នេះថា “ការចូលរួមកម្មវិធី របស់ ស្រាបៀរ Tigerពិតជាទទួលបាននូវបទពិសោធដ៏ថ្មីប្លែក” [កញ្ញា បុប្ផាវត្តី បុគ្គលិកក្រុមហ៊ុនឯកជន]។ “វាពិតជាល្អមែនទែន ក្នុងការធ្វើអ្វីដែលថ្មី ហើយប្លែក ខុសពីទម្លាប់ធម្មតារបស់ខ្ញុំ ហើយខ្ញុំពិតជារីករាយក្នុងការ​ចូលរួមជាមួយស្រាបៀរ Tiger នៅព្រឹត្តិការណ៍ថ្មីៗបន្តបន្ទាប់ទៀត”។

ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ខ្មែរ ​បាន​ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពរីករាយក្រៃលែង។ ស្រាបៀរ Tiger ប្តេជ្ញាបន្តផ្ដល់ជូននូវអ្វីដែលថ្មីប្លែក ពោរពេញទៅដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកក្នុងសហគម ហើយយើងនៅតែជា​ក្រុមហ៊ុនមួយដែលជាជម្រើសដ៏សំខាន់បំផុត ក្នុងឱកាសប្រារព្ធការអបអរផ្សេងៗ។

នាពេលខាងមុខនេះ! ស្រាបៀរ Tiger នឹងនៅតែបន្តនាំមកនូវ ឱកាសជួបជុំដ៏អស្ចារ្យបែបនេះជាបន្តទៀត។ រង់ចាំចូលរួម​អបអរជាមួយគ្នា ក្នុងព្រឹត្តិការណ៍ថ្មីៗ​ដ៏រំភើបរីករាយជាច្រើនទៀត នាពេលឆាប់ៗខាងមុខ។
ចែករំលែកពេលវេលាដ៏រីករាយជាមួយគ្នា និងត្រៀមខ្លួនទទួលយកបទពិសោធដ៏អស្ចារ្យជាច្រើនទៀត ពី ស្រាបៀរ Tiger។ IT’S TIGER TIME! CHEERS!

សម្រាប់ពត៌មានបន្ថែម សូមតាមដានគេហទំព័រ Tiger Beer | Facebook or Tiger Beer KH l Instagram (សម្រាប់អ្នកដែលមានអាយុ18ឆ្នាំឡើងទៅ)

 

 

 

 

 

 

Share This Post: