អន្តរជាតិ

អាមេរិកអនុម័តកញ្ចប់ថវិកា ៩៥ពាន់លានដុល្លារបន្ថែមទៀតសម្រាប់គាំទ្រអ៊ុយក្រែននិងអ៊ីស្រាអែល

BY
Pheakdey
April 20, 2024

អាមេរិក៖ អាមេរិកគ្រោងផ្តល់ជំនួយដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ៩៥ពាន់លានដុល្លារបន្ថែមទៀតសម្រាប់គាំទ្រប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២០ ខែមេសានេះ។ ការបោះឆ្នោតអនុម័តគម្រោងខាងនេះត្រូវបានធ្វើឡើងរួចរាល់ហើយ ខណៈពេលវេលាជាក់លាក់នៃការផ្តល់ជំនួយនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ 

ប្រភពខាងលើនេះបានបន្តថា​ នៅក្នុងការបោះឆ្នោតអនុម័តកញ្ចប់ថវិកាក្នុងទំហំដ៏ច្រើនខាងលើនេះគឺសភាអាមេរិកទទួលបានសំឡេងគាំទ្ររហូតដល់ ៣១៦សំឡេងទល់នឹងសំឡេងប្រឆាំងចំនួន ៩៤សំឡេងនៅក្នុងចំណោមសមាជិកសភាអាមេរិកទាំងអស់ ខណៈបើធ្វើការប្រៀបធៀបសំឡេងគាំទ្រពីខាងគណបក្សវិញគឺមានសមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យច្រើនជាងសមាជិកសភាមកពីខាងគណបក្សសាធារណរដ្ឋដែលបានបោះឆ្នោតគាំទ្រ។ សូមបញ្ជាក់ជូនថា ជំនួយទាំងនេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗជាច្រើនទៀតមានទាំងកញ្ចប់ជំនួយជាគ្រឿងសព្វាវុធ កញ្ចប់ជំនួយបច្ចេកទេស កញ្ចប់ជំនួយមនុស្សធម៌ និងកញ្ចប់ជំនួយសម្រាប់ស្ថារសេដ្ឋកិច្ចឡើងវិញផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព​៖ The Strait Time

 

Share This Post: