WHO ណែនាំពីវិធីកម្ចាត់វីរុសកូវីដ១៩លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ
- February 13, 2019
ដូចដែលបានដឹងហើយថាវីរុស COVID-19 អាចរស់នៅលើវត្ថុផ្សេងៗក្នុងរយៈពេលយូរបាន។ មានមនុស្សមួយចំនួនបារម្ភខ្លាចមានវីរុស COVID-19 តោងជាប់នៅលើសម្លៀកបំពាក់ដោយមិនដឹងខ្លួនពេលចេញទៅណាមកណា ដូចនេះអង្គការសុខភាពពិភពលោក (WHO) បានណែនាំពីវិធីកម្ចាត់មេរោគលើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងតាមការបង្ហោះលើទំព័រហ្វេសប៊ុកថា មិនត្រូវយកកំណាត់ ឬសម្លៀកបំពាក់កខ្វក់តាមខ្លួនទេ។ ចំពោះកំណាត់ ឬសម្លៀកបំពាក់ណាដែលកខ្វក់ ឬសង្ស័យថាមានជាប់វីរុស COVID-19 ត្រូវបោកសម្អាតកំណាត់ទាំងនោះនឹងទឹកក្តៅ (៦០-៩០អង្សាសេ) ជាមួយសាប៊ូបោកខោអាវ។
អង្គការសុខភាពពិភពលោក បានបន្ថែមថា ប្រសិនបើអាច គួរថែមទឹកអូសាវែល តាមការណែនាំដែលមាននៅកញ្ចប់។ នៅពេលដែលសម្ងួត បើសម្ងួតជាមួយមាស៊ីនសម្ងួតសម្លៀកបំពាក់ ត្រូវសម្ងួតនៅក្នុងសីតុណ្ហភាពខ្ពស់ ឬក៏អាចហាលឲ្យចំកម្តៅថ្ងៃក៏បាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: