Banner Test

ក្រុមមេធាវីនីហ្សេរីយ៉ា គ្រោងប្ដឹងទារប្រាក់សំណង ២០០ ពាន់លានដុល្លារអាមេរិក ពីប្រទេសចិន ជុំវិញករណីរាតត្បាតមេរោគកូវីដ ១៩

BY
Khmernote Media
April 28, 2020

នីហ្សេរីយ៉ា៖ ក្រុមមេធាវីនៅក្នុងប្រទេសនីហ្សេរីយ៉ាបានរៀបចំពាក្យបណ្ដឹង ដើម្បីប្ដឹងទាមទាប្រាក់សំណងយ៉ាងច្រើនពីប្រទេសចិន ចំពោះករណីរាតត្បាតមេរោគកូវីដ ១៩ ដែលបានបង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសនីហ្សេរីយ៉ាទាំងមូល។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន shanghaiist និង dailysabah បានឲ្យដឹងថា ក្នុងពាក្យបណ្ដឹងរបស់ក្រុមមេធាវីនីហ្សេរីយ៉ានោះបានបង្ហាញពីផលប៉ះពាល់នៃមេរោគកូវីដ ១៩ ជាច្រើនដូចជា ធ្វើឲ្យមានមនុស្សស្លាប់  ប៉ះពាល់ដល់សតិអារម្មណ៍ ប៉ះពាល់សេដ្ឋកិច្ច ការអប់រំ និងរំខានដល់ការរស់នៅរបស់ប្រជាបលរដ្ឋទៀតផង។

ចំពោះទំហំនៃប្រាក់សំណងវិញគឺមានចំនួនរហូតដល់ ២០០ ពាន់លានដុល្លារអាមេរិកឯណោះ។ ប្រភពខាងលើបានបន្តថា ចំពោះនិតីវិធីផ្សេងៗនៅក្នុងកម្រិតប្រទេសជុំវិញពាក្យបណ្ដឹងខាងលើនេះត្រូវបានគេរៀបចំរួចរាល់ហើយ ខណៈគេនៅរង់ចាំតែចំណាត់ការរបស់រដ្ឋាភិបាលនីហ្សេរីយ៉ានៅតុលាការអន្តរជាតិតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះនីហ្សេរីយ៉ាមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ១ ៣៣៧ ករណី និងស្លាប់ ៤០ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ shanghaiistdailysabah

Share This Post: