អន្តរជាតិ

យ៉ាងហោចណាស់កម្មករអណ្ដូងរ៉ែត្បូងថ្ម ១០០នាក់ បានស្លាប់ដោយសារការបាក់ដីនៅប្រទេសភូមា

BY
autoadmin
July 2, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មានការរអិលបាក់ដីមួយកន្លែនៅឯអណ្តូងរ៉ែត្បូងថ្ម (Jade mine) ក្នុងប្រទេសភូមា ដែលបានបណ្ដាលឱ្យកម្មកររករ៉ែចំនួន ១០០នាក់ស្លាប់ ខណៈសាកសពកំពុងត្រូវបានយកចេញពីទីនោះបណ្ដើរៗ។ នាយកដ្ឋានសេវាកម្មអគ្គិភ័យបាននិយាយថា កម្មករទាំងនោះកំពុងតែរករ៉ែនៅឯតំបន់សម្បូរត្បូងថ្មនៅក្រុង Hpakant តំបន់នៃរដ្ឋ Kachin ហើយក្រោយមកក៏ស្រាប់តែមានការបាក់ដីសង្កត់ពីលើ។

ប្រភពដដែលបាននិយាយថា ដោយសារតែមានភ្លៀងធ្លាក់ ដូច្នេះវាធ្វើឱ្យជ្រលងភ្នំដែលមានកម្ពស់ជាង ៣០៤ម៉ែត្រ ត្រូវបានដួលរលំសង្កត់លើកម្មករទាំងនោះ។ ការរអិលបាក់ដីបែបនេះវាមិនមែនជារឿងថ្មីថ្មោងសម្រាប់តំបន់នៅ Hpakant នោះទេ ដោយសារតែអណ្តូងរ៉ែគ្មានការគ្រប់គ្រងបានល្អត្រឹមត្រូវ។ គួរឱ្យដឹងដែរថា ការលក់ត្បូងថ្មនៅប្រទេសភូមា មានតម្លៃ ៦៧១ លានអឺរ៉ូ ឬ​ ៧៥៧ លានដុល្លារអាមេរិក ពីក្នុងឆ្នាំ ២០១៦-១៧ ប៉ុន្តែយ៉ាងណាអ្នកជំនាញគិតថាវាច្រើនជាងនេះទៅទៀត ខណៈដែលការនាំចេញសំខាន់បំផុតគឺប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: