ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដកបំរាមគោចរភ្លាម ប៉ូលិសថៃចាប់ខ្លួនក្រុមក្មេងស្ទាវប្រណាំងម៉ូតូតាមផ្លូវសាធារណៈចំនួន ៥,៦០០ នាក់ និងរឹបអូសម៉ូតូកែច្នៃជាង ១៧,៧០០ គ្រឿងភ្លែត

    BY autoadmin July 7, 2020
    ដកបំរាមគោចរភ្លាម ប៉ូលិសថៃចាប់ខ្លួនក្រុមក្មេងស្ទាវប្រណាំងម៉ូតូតាមផ្លូវសាធារណៈចំនួន ៥,៦០០ នាក់ និងរឹបអូសម៉ូតូកែច្នៃជាង ១៧,៧០០ គ្រឿងភ្លែត

    ថៃ៖ ប៉ូលិសថៃបានធ្វើការចាប់ខ្លួនក្រុមក្មេងស្ទាវដែលនាំគ្នាជិះម៉ូតូប្រណាំងពេញដងផ្លូវសាធារណៈចំនួន ៥ ៦០០ នាក់ និងរឹបអូសបានម៉ូតូកែច្នៃជាង ១៧ ៧០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ១១ ថ្ងៃប៉ុណ្ណោះរាប់ចាប់តាំងរដ្ឋាភិបាលថៃបានសម្រេចដកបំរាមគោចរចំពោះការរឹតបណ្ដឹងប្រទេសមក។​ បើតាមប៉ូលិសថៃបានបញ្ជាក់ប្រាប់សារព័ត៌មាន bangkokpost ថា ក្រុមក្មេងស្ទាវទាំងអស់នោះមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ហើយក្រុមពួកគេមានរហ័សនាមថាក្រុម “Vanz boys”។

    ក្រុមក្មេងស្ទាវទាំងអស់នោះបានផ្អាកសកម្មភាពរបស់ពួកគេមួយរយៈនៅក្នុងអំឡុងពេលនេះដែលរដ្ឋាភិបាលបានបិទប្រទេសព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ ហើយចាប់តាំងពីរដ្ឋាភិបាលថៃបានសម្រេចដកបំរាមគោចរកាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងមកនេះ ពួកគេក៏បានផ្ដើមសកម្មភាពវិញជាបន្តបន្ទាប់ក្នុងទ្រង់ទ្រាយច្រើនឡើៗរហូតអាជ្ញាធរសម្រេចធ្វើអន្តរាគមន៍ចាប់ខ្លួនពួកគេតែម្តង។

    ក្រៅតែពីបានចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើនេះ ឪពុកម្តាយរបស់ពួកគេមួយចំនួនក៏ត្រូវបានប៉ូលិសចោទថាបានចូលរួមប្រព្រឹត្តកំហុសផងដែរព្រោះតែពួកគាត់បានអនុញ្ញាតឲ្យកូនៗរបស់ពួកគាត់ធ្វើសកម្មភាពជិះម៉ូតូប្រណាំងគ្នាដោយសេរីនិងគ្មានវិធានការចំពោះកូនទាល់តែសោះ។ សូមបញ្ជាក់ថា ការជិះម៉ូតូប្រណាំងគ្នាលើដងផ្លូវសាធារណៈពីសំណាក់ក្រុមក្មេងស្ទាវបានក្លាយជាបញ្ហាសង្គមថ្មីមួយ ដែលបានកើតមានក្នុងសង្គមថៃច្រើនឡើងៗក្នុងរយៈជាច្រើនឆ្នាំចុងក្រោយនេះ ខណៈសកម្មភាពនេះបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: