កីឡា

ម្ចាស់បទ PANAMA មកដល់ស្រុកខ្មែរ ត្រៀមឡើងឆាកព្រឹត្តិការណ៍ប្រគុំតន្ត្រីនៅយប់នេះ

BY
Khmernote Media
May 12, 2018

តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចមិញនេះ ដោយលោកនឹងត្រៀមឡើងឆាកប្រគុំតន្ត្រីដ៏ធំ GANZBERG GOLD MEDAL CONCERT នៅកោះពេជ្រ នាយប់នេះជាមួយតារាចម្រៀងប្រចាំផលិតកម្មហង្សមាសល្បីៗជាច្រើនរូបទៀត។ លោក Matteo ម្ចាស់បទ PANAMA ធ្លាប់បានបង្ហោះវិដេអូថា លោកនឹងធ្វើអោយកក្រើកជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT ដែលវាជាការសម្តែងលើកទី១ផងដែរ នៅភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក មកសំដែងជូនបងប្អូនទស្សនិកជន ដោយកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកលោក Silento ម្ចាស់បទ Watch Me មកច្រៀងយ៉ាងកក្រើកទាំងនៅខេត្តសៀមរាប និង ភ្នំពេញ។ ដូច្នេះចំពោះលោក Matteo ម្ចាស់បទ PANAMA ក៏មិនខុសគ្នាដែរ គឺលោកនឹងមកសម្តែង ជូនបងប្អូនទស្សនា និងរាំលេងយ៉ាងសប្បាយពេញមួយរាត្រីនេះផ្ទាល់តែម្តង៕

Share This Post: