ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅប្រទេសជប៉ុន បានបណ្ដាលឱ្យពលរដ្ឋ ៧៦,០០០ ត្រូវជម្លៀសចេញពីផ្ទះ និងមនុស្ស ១៣នាក់ កំពុងបាត់ខ្លួន

    BY autoadmin July 4, 2020
    ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅប្រទេសជប៉ុន បានបណ្ដាលឱ្យពលរដ្ឋ ៧៦,០០០ ត្រូវជម្លៀសចេញពីផ្ទះ និងមនុស្ស ១៣នាក់ កំពុងបាត់ខ្លួន

    ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមកបានវាយប្រហារភាគខាងត្បូងកោះ Kyushu នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់បានបាត់ខ្លួន ខណៈដែលមន្ត្រីអាកាសធាតុបានព្រមានពីហានិភ័យនៃទឹកជំនន់ និងការបាក់ដី។ ក្នុងនោះផងដែរប្រជាជនប្រមាណ ៧៦,៦០០នាក់ នៅក្នុងតំបន់ Kumamoto និង Kagoshima ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញនៅព្រឹកថ្ងៃសៅរ៍នេះ ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរអិលបាក់ដី។

    ទូរទស្សន៍ NHK បានផ្សាយពីរូបភាពផ្ទះ និងរថយន្តលិចទឹក នៅខេត្ដ Kumamoto ដោយបាននិយាយថា ទឹកជំនន់ទន្លេគូម៉ា (Kuma) កំពុងកាត់ផ្តាច់ផ្ទះ និងបានបំផ្លាញស្ពានមួយកន្លែង។ NHK បាននិយាយថា បណ្ដឹងទាក់ទងនឹងគ្រោះធម្មជាតិនេះជាង ១០០ ដើម្បីសុំការជួយសង្គ្រោះបានទៅដល់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែពួកគេមិនអាចឆ្លើយតបភ្លាមៗបានទេ។ ចំណែកទីភ្នាក់ងារឧតុនិយមបានចេញការព្រមានកម្រិតខ្ពស់បំផុតចំពោះទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងដែល «មិនធ្លាប់មាន» នេះនៅក្នុងតំបន់ផងដែរ។ ជម្រាបដែរថានេះជាលើកទីមួយ ដែលទីភ្នាក់ងារនេះធ្លាប់ប្រកាសការព្រមានកម្រិតខ្ពស់បំផុតសម្រាប់តំបន់ទាំងពីរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: