ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte អនុម័តច្បាប់ប្រឆាំងភេរវកម្ម ដែលអនុញ្ញាតឱ្យអាជ្ញាធរចាប់ខ្លួនជនសង្ស័យឃុំទុករយៈពេល ២៤ថ្ងៃ ដោយមិនចាំបាច់មានដីការ

    BY autoadmin July 4, 2020
    លោក Rodrigo Duterte  អនុម័តច្បាប់ប្រឆាំងភេរវកម្ម ដែលអនុញ្ញាតឱ្យអាជ្ញាធរចាប់ខ្លួនជនសង្ស័យឃុំទុករយៈពេល ២៤ថ្ងៃ ដោយមិនចាំបាច់មានដីការ

    ហ្វីលីពីនបានអនុម័តច្បាប់ប្រឆាំងភេរវកម្ម ដែលផ្តល់អំណាចកាន់តែច្រើនដល់អាជ្ញាធរសន្តិសុខ។ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានចុះហត្ថលេខាលើច្បាប់ប្រឆាំងភេរវកម្មនេះកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យប៉ូលីសនិងយោធា ចាប់ខ្លួននិងឃុំខ្លួនជនសង្ស័យ ដោយមិនចាំបាច់មានដីការហូតដល់ ២៤ថ្ងៃ ពោលគឺយូរជាងរយៈពេលកំណត់ពីមុនដែលមានរយៈពេល ៣ថ្ងៃ។ ច្បាប់នេះក៏មិនត្រឹមតែអនុញ្ញាតឱ្យអាជ្ញាធរឃុំខ្លួនជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែអាចចាប់ខ្លួនទាំងអ្នកដែលពង្រត់ពួកគេ ឬជ្រើសរើសពួកគេចូលក្នុងអង្គការភេរវកម្មផងដែរ។

    កាលពីឆ្នាំ២០១៧ យោធាហ្វីលីពីនបានប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធអ៉ីស្លាម នៅលើកោះ Mindanao ភាគខាងត្បូង ដែលកាលនោះបណ្តាលឱ្យមនុស្សស្លាប់ជាង ១,០០០នាក់។ ប្រទេសនេះក៏បានមើលឃើញពីការបំផ្ទុះគ្រាប់បែក និងការវាយប្រហារភេរវកម្មផ្សេងទៀតផងដែរ។ រដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ច្បាប់ថ្មីគឺជាមធ្យោបាយគ្រប់ជ្រុងជ្រោយ ដើម្បីទប់ទល់នឹងការគំរាមកំហែងនៃអំពើភេរវកម្ម។

    ប៉ុន្តែយ៉ាងណាក្រុមសិទ្ធិមនុស្សនិយាយថា និយមន័យនៃអំពើភេរវកម្មនៅក្រោមច្បាប់នេះ គឺមើលទៅគួរឱ្យស្អប់ខ្ពើមណាស់ ដែលអាជ្ញាធរអាចធ្វើការចាប់ខ្លួន និងឃុំខ្លួនអ្នករិះគន់រដ្ឋាភិបាលដោយខុសច្បាប់។ ពួកគេនិយាយថា ច្បាប់ថ្មីនេះនឹងជំរុញជំហរផ្តាច់ការរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Deutsche Welle

    Share This Post: