ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO និយាយថា ខ្លួនទទួលការព្រមានពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ពីការិយាល័យខ្លួននៅប្រទេសចិន មិនមែនខាងប្រទេសចិនអ្នករាយការណ៍នោះទេ

    BY autoadmin July 4, 2020
    WHO និយាយថា ខ្លួនទទួលការព្រមានពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ពីការិយាល័យខ្លួននៅប្រទេសចិន មិនមែនខាងប្រទេសចិនអ្នករាយការណ៍នោះទេ

    យោងតាមការចុះផ្សាយរបស់ Japan Times សម្រាប់រសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) បានទទួលការដំណឹងអំពីការផ្ទុះឡើងនៃជំងឺ COVID-19 ពីការិយាល័យរបស់ខ្លួន មិនមែនទទួលពីរដ្ឋាភិបាលប្រទេសចិននោះទេ។ អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា ពួកគេបានទទួលដំណឹងពីការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម ដែលជាផលវិបាករបស់ជំងឺ COVID-19 នៅឯទីក្រុងវូហាន ចេញពីការិយាល័យរបស់ខ្លួនដែលនៅទីនោះ។

    រំលឹកដែរថា WHO ធ្លាប់ត្រូវបានអាមេរិកចោទប្រកាន់ថា បានបរាជ័យក្នុងការផ្ដល់ព័ត៌មានចាំបាច់ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ហើយថែមទាំងចាត់ទុកអង្គការសុខភាពពិភពលោកជាអាយ៉ងរបស់ចិនថែមទៀតផង ប៉ុន្តែ WHO បានប្រកែក។ កាលពីថ្ងៃទី០៩ ខែមេសាកន្លងទៅ WHO ក៏ធ្លាប់បានចេញផ្សាយទាក់ទងនឹងជំងឺ COVID-19 ដើម្បីឆ្លើយតបទៅនឹងការរិះគន់ដែលថា ខ្លួនមានភាពយឺតយ៉ាវ​ក្នុងការឆ្លើយតបទៅនឹងជំងឺដ៏សាហាវដែលឆក់យកជីវិតមនុស្សជាង ៥២១,០០០នាក់ មួយនេះផងដែរ។

    បន្ទាប់ពីនោះ WHO ក៏ធ្លាប់បាននិយាយដែរថា គណៈកម្មការសុខាភិបាលទីក្រុងវូហាន របស់ខេត្ត Hubei កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជាអ្នករាយការណ៍ពីករណីជំងឺរលាកផ្លូវដង្ហើម ក៏ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើនរណាជាអ្នកជូនដំណឹង ឬព្រមានពីជំងឺទេ។ ពោលគឺ Tedros Adhanom Ghebreyesus កាលពីថ្ងៃទី២០ ខែមេសា ធ្លាប់បាននិយាយថា ករណីដំបូងចេញពីប្រទេសចិន ក៏ប៉ុន្តែវាមិនច្បាស់ទេថា របាយការណ៍ចេញពីអាជ្ញាធរចិន ឬប្រភពផ្សេង។

    ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់ WHO នៅក្នុងសប្ដាហ៍នេះបាននិយាយថា គឺខាងការិយាល័យរបស់ខ្លួននៅឯប្រទេសចិនទៅវិញទេ ដែលជាអ្នកជូនដំណឹងអំពីការផ្ទុះឡើងនៃជំងឺរលាកសួតយ៉ាងចម្លែក បន្ទាប់ពីបានឃើញសេចក្តីប្រកាសមួយពីវេបសាយរបស់គណៈកម្មការសុខាភិបាលទីក្រុងវូហាន កាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩។ នៅថ្ងៃដដែលនោះ WHO ក៏ទទួលបានដំណឹងករណីបែបនេះផ្សេងៗទៀតនៅវូហាន ពីបណ្តាញឃ្លាំមើលរោគរាតត្បាតអន្តរជាតិ ProMed ដែលមានមូលដ្ឋាននៅអាមេរិកផងដែរ៕

    ក្រោយមកទៀត WHO ក៏បានសាកសួរអាជ្ញាធរនៃប្រទេសចិនពីករណីទាំង ២ នេះ កាលពីថ្ងៃទី០១ និង ០២ ខែមករា ដើមឆ្នាំ២០២០ ហើយប្រទេសចិនបានឆ្លើយមកវិញនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: