ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅជប៉ុនកាលពីចុងសប្ដាហ៍ បានបណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួន

    BY autoadmin July 6, 2020
    ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅជប៉ុនកាលពីចុងសប្ដាហ៍ បានបណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួន

    ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួននៅភាគនិរតីនៃប្រទេសជប៉ុន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ និងការបាក់ដីកាលពីចុងសប្តាហ៍។ ក្រុមមន្រ្តីបាននិយាយថា នៅក្នុងខេត្តគូម៉ាម៉ូតូ (Kumamoto) មានមនុស្សចំនួន ២៤នាក់ ត្រូវបានគេអះអាងថាបានស្លាប់ ហើយ ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

    ទន្លេចំនួនពីរនៅក្នុងខេត្តបានហៀរចាល់ទឹកនៅទីតាំងចំនួន ១១ ដែលជន់លិចក្នុងទំហំធំនៅក្នុងតំបន់ធំ រួមទាំងតំបន់ដែលមានលំនៅដ្ឋានពលរដ្ឋផង។ នៅទីក្រុង Hitoyoshi មានមនុស្សស្លាប់ ៩នាក់ និងក្រុង Ashikita មាននាក់ស្លាប់ ៩នាក់ដូចគ្នា។ ការស្លាប់ ៣នាក់ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Yatsushiro ហើយការស្លាប់ ២នាក់ ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងភូមិ Kuma និង ១នាក់ នៅទីប្រជុំជន Tsunagi ។

    មានមនុស្ស ១៤នាក់ នៅឯផ្ទះថែទាំមួយនៅក្នុងភូមិគូម៉ា ត្រូវបានបញ្ជាក់ថាគ្មានសញ្ញាថានៅរស់នោះទេ។ ចំណែកស្រុកចំនួន ១០ ឬច្រើនក្នុងខេត្តនេះ បានរងគ្រោះដោយសារទឹកជំនន់ ឬការបាក់ដី។ ក្រុមមន្រ្តីនិយាយថា ពួកគេកំពុងធ្វើការដើម្បីនាំពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: