ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋមួយនៅប្រទេសឥណ្ឌាបានហាមឃាត់ការជួញដូរសាច់ឆ្កែ ដើម្បីបញ្ឈប់ភាពសាហាវឃោរឃៅចំពោះសត្វ

    BY autoadmin July 6, 2020
    រដ្ឋមួយនៅប្រទេសឥណ្ឌាបានហាមឃាត់ការជួញដូរសាច់ឆ្កែ ដើម្បីបញ្ឈប់ភាពសាហាវឃោរឃៅចំពោះសត្វ

    រដ្ឋ Nagaland របស់ប្រទេសឥណ្ឌា សម្រេចហាមឃាត់ការនាំចូល ជួញដូរ និងការលក់សាច់ឆ្កែ នៅក្នុងចលនាមួយដែលត្រូវបានគាំទ្រដោយសកម្មជនសិទ្ធិសត្វ។ រដ្ឋាភិបាលនៃរដ្ឋភាគឦសានមួយនេះបានប្រកាសហាមឃាត់សាច់សត្វឆ្កែ បន្ទាប់ពីមានយុទ្ធនាការគាំទ្រដោយក្រុមសុខុមាលភាពសត្វ។ ពួកគេបានសាទរចំពោះការសម្រេចចិត្តនេះថា ជារបត់ដ៏សំខាន់មួយក្នុងការបញ្ចប់ភាពសាហាវឃោរឃៅមកលើសត្វឆ្កែនៅក្នុងប្រទេសឥណ្ឌា។

    ការបរិភោគសាច់ឆ្កែគឺខុសច្បាប់នៅក្នុងផ្នែកខ្លះនៃប្រទេសឥណ្ឌា ប៉ុន្តែសហគមន៍មួយចំនួននៅតំបន់ភាគពាយព្យចាត់ទុកវាជាអាហារឆ្ងាញ់ ខណៈមានឆ្កែយ៉ាងហោចណាស់ ៣០,០០០ក្បាល ត្រូវបានគេជួញដូរនៅរដ្ឋ Nagaland នេះផ្ទាល់។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា ការហាមឃាត់នេះបានកើតឡើងបន្ទាប់ពីរូបភាពសត្វឆ្កែចងជាប់នឹងបាវនៅផ្សារសាច់មួយ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: