ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចានស្លាព្រាចង្កឹះក៏មាស សូម្បីបង្គន់ក៏មាសដែរ! សណ្ឋាគារមាសតម្លៃសរុបជិត ២០០ លានដុល្លារ បង្ហាញខ្លួនដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម

    BY autoadmin July 6, 2020
    ចានស្លាព្រាចង្កឹះក៏មាស សូម្បីបង្គន់ក៏មាសដែរ! សណ្ឋាគារមាសតម្លៃសរុបជិត ២០០ លានដុល្លារ បង្ហាញខ្លួនដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម

    វៀតណាម៖ សណ្ឋាគារដែលបំពាក់ដោយរបស់ប្រើប្រាស់ធ្វើអំពីមាសដំបូងបង្អស់នៅលើពិភពលោកបានបង្ហាញខ្លួននៅក្នុងប្រទេសវៀតណាម និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិនៅជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail  បានឲ្យដឹងថា សណ្ឋាគារមួយនេះមានឈ្មោះថា Dolce Hanoi Golden Lake hotel ជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មានទីតាំងស្ថិតនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម ហើយតាមធម្មតាគេតែងហៅសណ្ឋាគារនេះថា “សណ្ឋាគារមាស”។

    ប្រភពខាងលើបន្តថា សណ្ឋាគារមួយនេះបានប្រើប្រាស់មាសសុទ្ធប្រមាណជា ១ តោន ដើម្បីរចនាសម្ភារៈប្រើប្រាស់មួយចំនួនដូចជា ពែង ស្លាបព្រា សម ចង្កឹះ ចានបង្គន់  ការ៉ូអាងហែលទឹក និងគ្រឿងលម្អរចំនួនទៀត ហើយសណ្ឋាគារត្រូវបានសាងសង់ឡើងដោយប្រើថវិកាសរុបប្រមាណជា ១៩៩ ៧៦០ ០០០ ដុល្លារអាមេរិក។ ចំពោះតម្លៃនៃស្នាក់នៅវិញគឺខាងសណ្ឋាគារនឹងគិតថ្លៃត្រឹមតែ ២៥០ ដុល្លារប៉ុណ្ណោះក្នុងមួយយប់ ហើយតម្លៃនេះគឺជាតម្លៃពិសេសសម្រាប់ទាក់ទាញភ្ញៀវឲ្យមកស្នាក់នៅនាឱកាសបើកដំបូង ហើយពេលក្រោយទៀតតម្លៃក៏អាចប្រែប្រួលផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពក្នុងសណ្ឋាគារមាសតាមរយៈរូបភាពដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: