ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនរាយការណ៍ករណីសង្ស័យជំងឺប៉េស្ដ Bubonic plague ក្រោយម៉ុងហ្គោលីទើបតែរកឃើញជំងឺនេះ ២ ករណី

    BY autoadmin July 6, 2020
    ប្រទេសចិនរាយការណ៍ករណីសង្ស័យជំងឺប៉េស្ដ Bubonic plague ក្រោយម៉ុងហ្គោលីទើបតែរកឃើញជំងឺនេះ ២ ករណី

    កាលពីម្សិលមិញថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២០ មន្ទីរពេទ្យមួយនៅភាគខាងជើងនៃប្រទេសចិន ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី (Inne Mongolia) បានរាយការណ៍ករណីសង្ស័យមួយនៃជំងឺប៉េស្ត Bubonic plague ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ របស់គណៈកម្មការសុខភាពក្រុង Bayannao’er ។

    ឥឡូវនេះអាជ្ញាធរនៅទីនោះកំពុងប្រកាសការព្រមានក្នុងកម្រិតទី៣ ហើយការព្រមាននេះនឹងបន្ដរហូតដល់ចប់ឆ្នាំ២០២០។ នៅក្នុងការបង្ហោះលើវេសាយនោះ គណៈកម្មការសុខភាពរបស់ក្រុង Bayannao’er ក៏បានព្រមានពីហានិភ័យនៃការឆ្លងពីមនុស្សទៅមនុស្ស និងបានជំរុញឱ្យប្រជាជននៅក្នុងទីក្រុងប្រុងប្រយ័ត្នឱ្យបានខ្ពស់។ រំលឹកដែរថាករណីសង្ស័យនេះបានកើតឡើង មិនប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសម៉ុងហ្គោលីរកឃើញករណីជំងឺប៉េស្ដ Bubonic plague ចំនួន ២ កាលពីពាក់កណ្ដាលសប្ដាហ៍មុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg , Health Commission of Bayannaoer

    Share This Post: