ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្ត្រាលីនឹងបិទច្រកព្រំដែនរវាងរដ្ឋ Victoria និង New South Wales បន្ទាប់ពីមានករណីជំងឺកូវីដ១៩ កើនឡើងខ្លាំងនៅក្នុងសហគមន៍

    BY autoadmin July 6, 2020
    អូស្ត្រាលីនឹងបិទច្រកព្រំដែនរវាងរដ្ឋ Victoria និង New South Wales បន្ទាប់ពីមានករណីជំងឺកូវីដ១៩ កើនឡើងខ្លាំងនៅក្នុងសហគមន៍

    នៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋ Victoria និង New South Wales បានប្រកាសថា នឹងបិទច្រកព្រំដែនទាំងអស់រវាងរដ្ឋទាំង ២ ចាប់ពីម៉ោង ១១ និង ៥៩នាទី យប់ថ្ងៃអង្គារ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្ដ្រាលី គឺលោក Scott Morrison ។ ការសម្រេចនេះបានកើតឡើងនៅពេលដែលរដ្ឋ Victoria បានរកឃើញករណីជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១២៧ ករណី ដែលវាជាតួលេខខ្ពស់បំផុតចាប់តាំងពីរដ្ឋមានករណីជំងឺនេះ។

    ការសម្រេចចិត្តបិទព្រំដែនជាលើកដំបូងក្នុងរយៈពេល ១០០ឆ្នាំ ត្រូវបានធ្វើឡើងនៅឯពិធីភ្ជាប់ទំនាក់ទំនងពេលព្រឹករវាងនាយករដ្ឋមន្ត្រីរដ្ឋ Victoria លោក Daniel Andrews និងនាយករដ្ឋមន្រ្តីរដ្ឋ NSW លោក Gladys Berejiklian និងនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក Scott Morrison នៅថ្ងៃច័ន្ទនេះ។ ដើមឡើយនៅរដ្ឋទាំង ២ ភាគច្រើនមានតែករណីនាំចូលប៉ុណ្ណោះ ប៉ុន្តែមួយរយៈចុងក្រោយនេះគឺ ៨០% ចេញពីសហគមន៍ ដែលវាជារឿងមួយនឹកស្មានមិនដល់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Sydney Morning Herald

    Share This Post: