ហ៊ានមែន! ក្មេងៗមួយក្រុមនាំគ្នាងូតទឹកទន្លេប្រលែងលេងជាមួយសត្វក្រពើយ៉ាងរំភើយមិនខ្លាចអ្វីទាល់តែសោះ (មានវីដេអូ)
ម៉ាឡេស៊ី៖ តាមធម្មតាសត្វក្រពើត្រូវបានគេចាត់ទុកជាសត្វដ៏កាចសាហាវមួយ ព្រោះធម្មជាតិនៃសត្វប្រភេទនេះតែងស៊ីសាច់ស្រស់ជាអាហារប្រចាំថ្ងៃ ហើយកន្លងមកគេបានឃើញក្រពើអាចខាំត្របាក់សត្វដែលមានខ្លួនធំជាងវា និងខាំសម្លាប់មនុស្សសម្រាប់ធ្វើជាអាហារទៀតផង។ បើទោះយ៉ាងនេះក្តីមានវីដេអូមួយបានបង្ហាញថា មានក្មេង ៤ នាក់បានងូតទឹកទន្លេនិងប្រលែងលេងជាមួយសត្វក្រពើយ៉ាងរំភើយដោយមិនខ្លាចមានគ្រោះថ្នាក់អ្វីទាល់តែសោះ។

បើតាមសាព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយអ្នកដែលបានថតវីដេអូនេះគឺជាឪពុករបស់ក្មេងៗដែលកំពុងងូតទឹកលេងជាមួយនិងសត្វក្រពើនោះផ្ទាល់តែម្តង។ យ៉ាងណាក្តី គេមិនបានដឹងការពិតទេថា ហេតុអ្វីបានជាក្រពើនៅក្នុងវីដេអូនោះបែជាស្លូតមិនខាំមនុស្សផ្ទុយនឹងធម្មតាជាតិរបស់វាដូចនេះទៅវិញ ហើយ លោកអ្នកមិនត្រូវធ្វើត្រាប់តាមសកម្មភាពនេះជាដាច់ខាតព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖

Dia buat macam kucing la pula 😭😭😭😭😭 pic.twitter.com/ISmR08t3w4
— cikZul (@mdfaidzul) July 2, 2020
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz