កីឡា

សួស វីហ្សា យប់នេះ មានទាំងបទរ៉ូមែនទិក មានទាំងបទញាក់កន្ត្រាក់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT

BY
Khmernote Media
May 13, 2018

នារាត្រីដ៏អស្ចារ្យ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម មានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនដួងប្រចាំផលិតកម្មហង្សមាស ក៏ដូចជាវត្តមានរបស់តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA បានបង្កភាពសប្បាយរីករាយដល់ទស្សនិកជនពេញមួយរាត្រី ចាប់តាំងពីម៉ោង៨យប់ អមជាមួយនឹងភាពប៉ិនប្រសពរបស់ពិធីករ ពិធីការនី ល្បីឈ្មោះផងដែរ។

ក្នុងនោះដែរកញ្ញា សួស វីហ្សា ក៏បានបង្ហើរសំនៀងដ៏ក្រអួនក្រអៅរបស់ខ្លួនមានទាំងបទរ៉ូមែនទិក និងបទញាក់កន្ត្រាក់អារម្មណ៍ ធ្វើអោយទស្សនិកជន ស្រែកហ៊ោលើកដៃតាមបទភ្លេង ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យអបអរដល់ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: