ក្រុមរាំ១០០នាក់រាំបើកឆាកតន្ត្រី GANZBERG MEDAL TOUR CONCERT 2018 កក្រើកកោះពេជ្រតែម្តង
- May 12, 2018
នារាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏ធំអស្ចារ្យ នៅមុខមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងជាតិជាច្រើនប្រចាំផលិតកម្មរស្មីហង្សមាស ថែមទាំងមានវត្តមានរបស់កំពូលតារាចម្រៀងលំដាប់ពិភពលោក ម្ចាស់បទ PANAMA គឺលោក Matteo ថែមទៀតផង។ ការប្រគុំតន្ត្រីដ៏អស្ចារ្យនេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION ហើយការប្រគុំតន្ត្រីនេះផងដែរ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋប្រុសស្រីជាច្រើននាំគ្នាមកចូលទស្សនាយ៉ាងច្រើនកុះករយ៉ាងសប្បាយរីករាយ ហើយយប់នេះគ្រាន់តែបើកឆាកការប្រគុំតន្ត្រីភ្លាម បងប្អូននាំគ្នាស្រែកហ៊ោរយ៉ាងខ្លាំងជាមួយនឹងការបង្ហាញក្បាច់រាំ ជាមួយក្រុមរាំរហូតដល់ទៅ១០០នាក់នៅលើឆាកតន្ត្រី ធ្វើឲ្យកក្រើកឆាកតន្ត្រីតែម្តង៕
- Share This Post:











