សប្បាយអស់ទាស់ ! តារាស្រីប្រុស នាំគ្នាឡើងរាំផងច្រៀងផងរួមគ្នា មុនពេលបញ្ចប់កម្មវិធីកាលពីយប់មិញ
- May 13, 2018
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ព្រមជាមួយនឹងពិធីករ ពិធីការនី អ្នករាំទាំងអស់នាំគ្នាច្រៀងផង រាំផងរួមគ្នា ពេញឆាកតន្ត្រីកាលពីយប់មិញនេះ មុនពេលបញ្ចប់កម្មវិធី ដែលទស្សនីយភាពនេះ ពិតជាសប្បាយរីករាយយ៉ាងខ្លាំង។ នេះជាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងដើម្បីអបអរ ការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា ហើយនារាត្រីនេះក៏មានវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកមកច្រៀងផ្ទាល់ លើឆាកតន្ត្រីបង្កភាពសប្បាយរីករាយយ៉ាងខ្លាំង គឺលោក Matteo ម្ចាស់បទ PANAMA ហើយនេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក មកឡើងឆាកតន្ត្រី GANZBERG៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










