ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកជូនដំណឹងជាផ្លូវការទៅអង្គការសហប្រជាជាតិថា នឹងដកខ្លួនពីអង្គការសុខភាពពិភពលោក

    BY autoadmin July 8, 2020
    សហរដ្ឋអាមេរិកជូនដំណឹងជាផ្លូវការទៅអង្គការសហប្រជាជាតិថា នឹងដកខ្លួនពីអង្គការសុខភាពពិភពលោក

    រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិថា ខ្លួននឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅខែកក្កដាឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់ NHK នៅល្ងាចថ្ងៃអង្គារថា អគ្គលេខាធិការ UN លោក Antonio Guterres ត្រូវបានគេជូនដំណឹងអំពីការដកខ្លួនចេញរបស់អាមេរិក ហើយការចាកចេញនេះគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

    គួររំលឹកដែរថាប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់អង្គការសុខភាពពិភពលោក ពីការមិនចែករំលែកទិន្នន័យទាក់ទងនឹងការឆ្លងរាលដាលរវាងមនុស្សនិងមនុស្ស នៅពេលដែលជំងឺ COVID-19 កំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន។ លោក ដូណាល់ ត្រាំ ក៏បានស្តីបន្ទោសអង្គការសុខភាពពិភពលោកថា ជាអាយ៉ងរបស់ប្រទេសចិន។

    កាលពីខែឧសភាថា អាមេរិកក៏ប្រកាសថាកំពុងបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយ WHO និងស្នើឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការផ្តល់មូលនិធិដល់ WHO ហើយប្រើប្រាស់ប្រាក់សម្រាប់គោលបំណងផ្សេងទៀត។ យ៉ាងណាក៏ដោយការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក អាចជាគោលបំណងបង្វែរការរិះគន់ពីការដោះស្រាយការរីករាលដាលរបស់លោក ដូណាល់ ត្រាំ ខណៈប្រទេសនេះជាម្ចាស់ជំនួយធំជាងគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: