ច្បាស់ការហើយ! Samsung ប្រកាសថ្ងៃដាក់បង្ហាញ Galaxy Note 20 ជាផ្លូវការហើយ
ក្រុមហ៊ុន Samsung បានប្រកាសឲ្យដឹងពីថ្ងៃបញ្ចេញប្រកាសទូរស័ព្ទ Galaxy Note 20 របស់ខ្លួនជាផ្លូវការហើយដើម្បីកុំឲ្យអតិថិជនខ្លួនទន្ទឹងរង់ចាំនូវវត្តមានទូរស័ព្ទស៊េរីចុងក្រោយមួយនេះដោយអន្ទះសារខ្លាំងពេក ដែលកាលបរិច្ឆេទចេញលក់ជាផ្លូវនោះគឺនៅថ្ងៃទី ៥ ខែ សីហាខាងមុខនេះ។ យ៉ាងណាក្តី ក្នុងថ្ងៃដាក់លក់ដំបូងនោះ Galaxy Note 20 អាចមានវត្តមាននៅតែការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ប៉ុណ្ណោះ ហើយការចែកចាយសម្រាប់លក់បន្តនៅក្នុងប្រទេសផ្សេងទៀតអាចធ្វើឡើងនៅក្នុងរយៈពេលក្រោយនោះ ៣-៤ ថ្ងៃ។

បើតាមតំណាងរបស់ក្រុមហ៊ុនបានអះអាងថា Galaxy Note 20 ត្រូវបានរចនាឡើងដោយបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនដែលអាចធ្វើឲ្យអតិថិជននៅជុំវិញពិភពលោកភ្ញាក់ផ្អើល និងពេញយ៉ាងខ្លាំងចំពោះមុខងារផ្សេងៗដែលមាននៅក្នុងទូរស័ព្ទ។ ចំណុចពិសេសៗរបស់ Galaxy Note 20 ដែលគេធ្លាប់បានដឹងនាពេលកន្លងមកនោះមានដូចជា ប្រើប្រាស់អេក្រង់ប្រភេទ 120Hz LTPO ប្រើប្រាស់ឈីបប្រភេទ Snapdragon 865 Plus និងមានកម្មវិធីថ្មីៗជាច្រើនទៀតផងដែរ។ ខាងក្រោមនេះគឺជារូបភាពបែកធ្លាយនៅក្នុងបណ្តាញសង្គមនាពេលកន្លងមកនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ gadgetmatch