ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះការរិះគន់ អ្នករកស៊ីជួលម៉ូតូទឹកនៅកោះភូកេត ប្រទេសថៃ ក្រោយទាមទារសំណងប្រមាណ $1000 លើថ្លៃខូចខាតម៉ូតូទឹកតិចតួច ហើយគម្រាមវ៉ៃនិងសម្លាប់ភ្ញៀវទេសចរណ៍ ដែលព្យាយាមថតវិដេអូពួកគេ

    BY autoadmin July 9, 2020
    ផ្ទុះការរិះគន់ អ្នករកស៊ីជួលម៉ូតូទឹកនៅកោះភូកេត ប្រទេសថៃ ក្រោយទាមទារសំណងប្រមាណ $1000 លើថ្លៃខូចខាតម៉ូតូទឹកតិចតួច ហើយគម្រាមវ៉ៃនិងសម្លាប់ភ្ញៀវទេសចរណ៍ ដែលព្យាយាមថតវិដេអូពួកគេ

    ប្រទេសថៃមានភាពល្បីល្បាញខ្លាំងនៅក្នុងតំបន់ជាមួយនឹងទេសចរណ៍ ហើយចំណូលរបស់ប្រទេសក៏ពឹងផ្អែកខ្លាំងទៅលើវិស័យនេះផងដែរ។ យ៉ាងណាក៏ដោយភាពល្បីល្បាយខ្លាំងរបស់ថៃក៏បានបើកឱកាសឱ្យពួកបោកប្រាស់ (scammer) ប្រើប្រាស់ភាពអំណោយផលនេះ ដើម្បីបោកប្រាស់ភ្ញៀវទេសចរណ៍ផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះមានការចែកចាយតាមបណ្ដាញសង្គមយ៉ាងច្រើនជាថ្មីម្តងទៀត ដែលបង្ហាញពីជំនួញបោកប្រាស់មួយ គឺការជួលម៉ូតូទឹក (Jet ski scam) នៅឯឆ្នេរ Patong កោះភូកេតប្រទេសថៃ ដោយហេតុការណ៍នេះកើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែស្រាប់តែផ្ទុះការល្បីល្បាញម្តងទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុក។

    នៅក្នុងវីដេអូបានបង្ហាញថា មានជនជាតិរុស្ស៉ី ២នាក់ បានជួលម៉ូតូទឹកចំនួន ២គ្រឿង ជិះកម្សាន្តសប្បាយ ហើយជាធម្មតាម៉ូតូទឹកត្រូវបានជួលក្នុងតម្លៃប្រហែល ៣,០០០បាត (៩៦ដុល្លារអាមេរិក)។ ប៉ុន្តែវាគួរឱ្យហួសចិត្តបំផុត បន្ទាប់ពីអ្នកទេសចររុស្ស៉ីទាំង២ យកម៉ូតូទឹកត្រឡប់មកខាងជួលវិញ ពួកគេត្រូវបានខាងជួលម៉ូតូទាមទារថ្លៃសំណង ៣០,០០០ បាត (៩៦០ដុល្លារ) បន្ទាប់ពីបានខាងជួលពិនិត្យការខូចខាតនានា។ ក្រោយបានដឹងថាត្រូវបង់ថ្ងៃអស់ជិត ១,០០០ដុល្លារ ជនជាតិរុស្ស៉ីទាំង២នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្វែងរកសមត្ថកិច្ចដើម្បីជួយដោះស្រាយ។

    នៅក្នុងការថតវីដេអូនេះអ្នកទេសចរទាំងនេះក៏ត្រូវបានក្រុមម្ចាស់ជួលព្រមានប្រើហិង្សាផងដែរ ប៉ុន្តែសុំសរសើរចិត្តអ្នកទេសចរដែលនៅទប់អារម្មណ៍មិនធ្វើឱ្យផ្ទុះហិង្សាបាន។ បើតាមសម្ដីអ្នកធ្លាប់មានបទពិសោធន៍ចំពោះរឿងនេះបាននិយាយថា វាជាការរកស៊ីរបស់ក្រុមបោកប្រាស់ទាំងនោះ ហើយអ្នកទេសចរមិនបានធ្វើឱ្យម៉ូតូទឹកខូចទេ គឺម៉ូតូទាំងនោះមានស្នាមប៉ះខូចខាតស្រាប់។ អ្នកខ្លះនិយាយថា ពេលខ្លះម៉ូតូទឹកមានស្នាមស្រាប់ ហើយម្ចាស់ជួលបានបាញ់ថ្នាំពីលើធម្មតា ក៏ប៉ុន្តែនៅពេលដែលជិះក្នុងទឹកថ្នាំទាំងនោះនឹងរបក ហើយជនរងគ្រោះគឺអ្នកដែលបានជួលម៉ូតូទឹកទាំងនោះ។ ចង់ដឹងរឿងរ៉ាវយ៉ាងណា សូមមើលវីដេអូខាងក្រោម៖

    អត្ថបទ៖ លីដា
    ប្រភព៖ FACEBOOK UNILAD Adventure

    Share This Post: