អន្តរជាតិ

ហួសចិត្ត! ស្ត្រីមេម៉ាយម្នាក់ទុកកូនអាយុ ៣ ឆ្នាំឲ្យនៅម្នាក់ឯងអត់អាហាររហូតឃ្លានស្លាប់ ហើយខ្លួនរវល់ទៅដើរលេងជាមួយសង្សារថ្មី

BY
autoadmin
July 9, 2020

ជប៉ុន៖ ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ត្រូវបានសារព័ត៌មាន dailymail រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីម្តាយរបស់នាងបានទុកនាងចោលនៅក្នុងផ្ទះតែម្នាក់ឯងចំនួន៨​ថ្ងៃ ហើយគ្មានអាហារហូបចុក។ ក្មេងស្រីរងគ្រោះត្រូវបានក្រុមអ្នកជំនាញរកឃើញថា បានស្លាប់ព្រោះតែភាពស្រែកឃ្លានអាហារ និងរាងកាយរបស់នាងត្រូវខ្សោះជាតិទឹកយ៉ាងខ្លាំង។ បើយោងតាមប្រភពខាងបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈក្មេងស្រីរងគ្រោះត្រូវរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាម្នាក់ឈ្មោះ Saki Kakehash អាយុ ២៤ ឆ្នាំ ដែលទើបនឹងធ្វើការលែងលះជាមួយនិងស្វាមីដែលជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះកាលពីពេលថ្មីៗនេះ។

តាមស៊ើបអង្កេតរបស់ក្រុមប៉ូលិសក្រុងតូក្យូបានរកឃើញថា មូលហេតុដែលអ្នកនាង Saki Kakehash ទុកកូនចោលតែម្នាក់ឯងដូចនេះ ក៏ព្រោះតែគាត់រវល់ធ្វើដំណើរទៅជួបមិត្តប្រុសថ្មីរបស់គាត់ដែលរស់នៅតាមខេត្តហើយបន្ទាប់ពីបានជួបមិត្តប្រុសនោះហើយអ្នកនាង Saki Kakehash ក៏បង្កើតឱកាសសប្បាយរីករាយជាមួយមិត្តប្រុសជាច្រើនថ្ងៃរហូតភ្លេចគិតពីកូនតែម្តង។ នៅក្នុងស្ថានីយ៍ប៉ូលិសអ្នកនាង Saki Kakehash បាននិយាយថា៖ “គាត់គិតថាកូនស្រីរបស់គាត់អាចរស់តែម្នាក់ឯងនៅក្នុងផ្ទះបានទើបគាត់ទៅចោលនាងយូរថ្ងៃដូចនេះ តែគាត់គ្មានបំណងទុកឲ្យកូនស្រីស្លាប់ដូចនេះទេ”។ បើទោះជាយ៉ាងនេះក្តី អ្នកនាង Saki Kakehash ត្រូវបានប៉ូលិសចាប់ខ្លួននិងត្រៀមទទួលទោសទៅតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: